adverise with khmeread 2

តួឯក​សំខាន់ៗ​របស់​កាំភ្លើង​ធំ​បាន​វិល​ត្រឡប់មកវិញ​ដើម្បី​ត្រៀមខ្លួន​ទទួល​តោ​ខៀវ Chelsea ថ្ងៃនេះ​

​ក្រុម Arsenal បានធ្វើការ​ហ្វឹកហាត់​ជា​លើកចុងក្រោយ​ដើម្បី​ត្រៀម​ក្នុង​ការប្រកួត​ដ៏​ធំ​ប្រចាំ​រដូវ​កាល​នេះ ស្រប​ពេលដែល​ពួកគេ​គ្រោង​សងសឹក​លើ Chelsea ក្នុង​នៅថ្ងៃនេះ​។​

​លោក Arsene Wenger បាន​ដឹកនាំ​ក្រុម​ហ្វឹកហាត់​ក្នុង​ជំរំ London Colney កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ជាមួយនឹង​កីឡាករ​សំខាន់ៗ​ដូច Alexis Sanchez និង Mesut Ozil ក៏​នឹង​ត្រៀម​វិលត្រឡប់​ចូលក្នុង​សមរភូមិ​វិញ​ដែរ​។​

​ខ្សែបម្រើ​ការពារ Coquelin ក៏បាន​ធ្វើការ​ហ្វឹកហាត់​បន្ទាប់ពី​ជា​ពីរ​បួស ប៉ុន្តែ​មិនមាន​ការរំពឹងទុក​ណា​មួយ​ថា​រូបគេ​នឹង​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​ទេ​។​

​ក្រុម​កាំភ្លើង​ធំ​បាន​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​តោ​ខៀវ ២-០ កាលពីដើម​រដូវ​កាល​នេះ​នៅ​ទឹកដី Stamford Bridge បន្ទាប់​ការប្រកួត​សំបូរ​ដោយ​ភាពចម្រូងចម្រាស់ ដោយសារ​កីឡាករ Gabriel និង Santi Cazorla ត្រូវបាន​បណ្តេញចេញ ប៉ុន្តែ​ក្រុម​របស់លោក Wenger នៅតែមាន​ស្នាម​ញ​ញឺ​ម​ដដែល​ដោយសារ​ពួកគេ​នៅ​ស្ថិត​លើ​កំពូល​តារាង​។​

​ការផ្លាស់ប្តូរ​ដ៏​ធំ​នោះ​គឺ នៅក្នុង​ការប្រកួត​នេះ Chelsea ច្បាស់​ជា​ក្រុម​មិន​ងាយ​បំបាក់​ងាយៗ​ទេ នៅពេល​លោក Guus Hiddink ចូលមក​ជំនួស​សត្រូវ​របស់​គ្រូបង្វឹក Arsenal លោក Mourinho ដែលមាន​កំណត់ត្រា​លេង​មិនទាន់​ចាញ់​លោក Wenger ក្នុង​ក្របខ័ណ្ឌ Premier League នៅឡើយ​នោះ​។​

​ប៉ុន្តែ​លោក Wenger មិន​គិតថា ការផ្លាស់ប្តូរ​គ្រូបង្វឹក​របស់​ក្រុម Chelsea នឹងធ្វើ​ឲ្យ​ក្រុម​នេះ​មាន​ភាព​អន់​ខ្សោយ​នោះទេ​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​កម្លាំង​សម្រាប់​ប្រកួត​នេះ​នឹង​ផ្លាស់ប្តូរ​នៅពេលដែល​លោក Mourinho មិនមាន​វត្តមាន លោក​បាន​ឆ្លើយតប​ថា "​និយាយ​ដោយស្មោះ​ត្រង់ គឺ​មិនមាន​ការផ្លាស់ប្តូរ​ទេ​"​។​

​លោក​បាន​បន្តទៀតថា "​ខ្ញុំ​មើល​លើ​គុណភាព​កីឡាករ​តែ​នៅលើ​ទីលាន​ប៉ុណ្ណោះ មិនមែន​នៅ​កៅអី​បម្រុង​នោះទេ​។ យើង​មើល​លើ​លក្ខណៈ​របស់​ក្រុម និង​កីឡាករ​។ យើង​មិន​ធ្វើការ​វិភាគ​ចំពោះ​ច​រិ​ក​លក្ខណៈ​របស់​គ្រូបង្វឹក​ដែល​អង្គុយ​នៅតែ​កៅអី​បម្រុង​ម្ខាង​ទៀត​នោះទេ​។ អ្នក​ដែលមាន​តួនាទី​ជាង​គ្រូបង្វឹក​ទៀត​នោះ គឺ​ច​រិ​ក​លក្ខណៈ​របស់​កីឡាករ​តែម្តង​។ ពួកគេ​មាន​កីឡាករ​ដូចៗ​គ្នា​"​។

"​ការប្រកួត​នេះ​ច្បាស់​ជា​លំបាក​ជាក់​ជាមិនខាន​។ យើង​ដឹង​ហើយ​នៅក្នុង​ក្របខ័ណ្ឌ Premier League​។ សរុបមក ខ្ញុំ​គិតថា​ព្រោះតែ​គុណភាព​របស់​កីឡាករ​នៅលើ​ទីលាន និង​ការប្តេជ្ញាចិត្ត​របស់​ក្រុម​ទាំងពីរ ការប្រកួត​នេះ​ច្បាស់​ជា​សមរភូមិ​ដ៏​ក្តៅគគុក​"៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់