adverise with khmeread Index

ឃាត់ក្មេងស្ទាវម្នាក់ពីបទប្រើហិង្សាដោយចេតនា

    កណ្តាល ៖ ប៉ូលិស​ស្រុក​លើកដែក​បាន​ស្រាវជ្រាវ​ឃាត់​ជន​លើ្ម​សម្នាក់​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី ២៣​មករា​ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​១​ក្នុង​ភ​មិ​កំពង់​ពោធិ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។​

    យោងតាម​ការបំភ្លឺ របស់​ឈ្មោះ ឃឹម សុនី ហៅ​តយ​ភេទ​ប្រុស អាយុ​១៩​ឆ្នា ជាតិខ្មែរ មាន​ទីលំនៅ ៗ ភូមិ​សំ​ក្អែរ​ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល  បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ឈ្មោះ​ឡា​ច ម៉េង​លាង អាយុ​១៦​ឆ្នាំ​ភេទ​ប្រុស​ជាតិខ្មែរ​មា​ទីលំនៅ ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។​

   ពេល​ខ្លួន​កំពង់​អង្គុយ​ផឹក​កាហ្វេ នៅ​ផ្សារ​ព្រែក​ថ្មី ឃុំ​គគីរ​ធំ  ស្រាប់តែ​ឈ្មោះ​ឡា​ច ម៉េង​លាង បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន ម៉ា​កនិច ពណ៌​ក្រហម​ខ្មៅ និយាយថា ទៅយក​ខោអាវ រួចហើយ​ឈ្មោះ​ម៉េង​លាង ក៍​ជិះ​ចេញទៅ​បាត់ទៅ ពុំ​ដឹង​ទៅណា​ទេ ។​

  ឃឹម សុនី​បន្តថា លុះដល់​ម៉ោង​ប្រហែល​៥​ល្ងាច ស្រាប់តែ​មានឈ្មោះ ទីប នៅ​ភូមិ​ជាមួយ មក​ប្រាប់​ខ្លួន​ជា​ម្ចាស់​ម៉ូតូ​ថា​"​ម៉ូតូ​ឯង​ឃើញ​ប៉ូលីស​ដឹក​នៅ​ប៉ុស្តិ​កំពង់​ភ្នំ​" ។​

   យោងតាម​ការ​ស្រង់​ចម្លើយ​របស់​ឈ្មោះ ឡា​ច ម៉េង​លាង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជាតិខ្មែរ មុខរបរ ជួយ​លក់ដូរ​ឪពុកម្តាយ នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ បាន​ឆ្លើយ​សារភាពថា​នៅ​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រហែល​១៣ ខ្លួន​បាន​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​ឈ្មោះ ឃឹម​សុនី​(​តយ​) នៅ​កន្លែង​ទាម​កាហ្វេ​ផ្សារ​ព្រែក​ថ្មី​ឃុំ​គគីរ​ធំ ។
​ពេល​ចូលទៅ​ផឹក​កាហ្វេ ក៍បាន​ជួប​និង​ឈ្មោះ​ឃាង ជា​មិត្ត​ភក្ត្រ​ចាស់​ដែលមាន​ទីលំនៅៗ​ស្រុក​បាភ្នំ​(​មិនដឹង​ភូមិ​ឃុំ​)​ហើយ​ក្នុងនោះ ខ្លួន​(​ម៉េង​លាង​)​បានឃើញ​មិត្ត​ភក្ត្រ​របស់​ឈ្មោះ​ឃាង​២​ទៀត តែ​ខ្លួន​មិន​ស្គាល់​មាន​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស​១​គ្រឿង​និង​បាន​អង្គុយ​ផឹក​កាហ្វេ​ជាមួយគ្នា​រហូតដល​ម៉ោង​៣​និង​៤០​នាទី​ល្ងាច ។​

  នៅពេលនោះ​ឈ្មោះ​ឡា​ច ម៉េង​លាង បាន​ខ្ចី​ម៉ូតូ​ម៉ា​កនិច ពណ៌​ក្រហម​ខ្មៅ​របស់​ឈ្មោះ​ឃឹម សុនី​(​តយ​)​ដើម្បី​ទៅ​ទិញ​ខោអាវ​។ ពេល​ជិះ​ចេញ​ទៅនោះ​ឈ្មោះ ម៉េង​លាង ក៍​បានឃើញ​ជនរងគ្រោះ កំពង់​ជិះ​ម៉ូតូ​ម៉ា​កនិច​ពណ៌​ក្រហម​នៅលើ​ផ្លូវជាតិ​លេខ​១ ភ្លាមនោះ​ឡា​ច​ម៉េង​លាង​ក៍បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​ផឹក​កាហ្វេ​វិញ ហើយ​ប្រាប់​ទៅ​ឈ្មោះ​ឃាង​ថា​ខ្លួន​បាន​ជួប​ជាមួយ​មនុស្ស​ដែល​បាន​ព្រួត​វាយ​ខ្លួន​កាលពី​ថ្ងៃមុន​។​

    ភ្លាមនោះ​ស្រាប់តែ​ឈ្មោះ​ឃាង បាន​លោត​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ឡា​ច​ម៉េង​លាង រីឯ​មិត្ត​ភក្ត្រ​របស់​ឈ្មោះ​ឃាង​២​នាក់​ទៀត​ក៍​ជិះ​ម៉ូតូ ស្កុប​ពី មក​តាម​ពីក្រោយ ហើយ​ដេញតាម​ជនរងគ្រោះ​ទាន់​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍​ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ភ្លាមនោះ​អា​២​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ចូល​ខាង រួច​ដក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ ១​ខ្សែក្រវ៉ាត់​ត្រូវ​ខ្នង​។​

  ចំណែក​ខ្លួន ឡា​ច ម៉េង​លាង បាន​ចូលទៅ​ដាល់​ជនរងគ្រោះ​និង​ធាក់​ម៉ូតូ​បណ្តាល​ខូចខាត​ផ្នែក​ខាងមុខ ។ ពេលនោះ​សមត្ថកិច្ច​បានមក​ដល់ ហើយ​ក្រុម​របស់ខ្លួន​ទាំង​៤​នាក់​ក៍​នាំគ្នា​ជិះ​ម៉ូតូ​និង​រត់គេចខ្លួន​ភ្លាម​ទៅ​។​រហូតដល់​ល្ងាច​ថ្ងៃទី​២៣​មករា​ទើប​ឃាត់ខ្លួន​ជនដៃដល់​ម្នាក់ ៕​

adverise with khmeread

មតិយោបល់