ឃាត់ខ្លួន​បុរសម្នាក់បើក​ម៉ូតូ​បុក​ក្មេងស្រី​អាយុ ៧ ​ឆ្នាំរបួសធ្ងន់

    កណ្តាល ៖ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ថ្ងៃទី​២៣​ មករា ​២០១៧ វេលា​ម៉ោង​១១ ​និង​០៥​នាទី​នៅលើ​កំណាត់​ផ្លូវ​ខេត្ត​៣៨០ ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​០៣ ឃុំ​ព្រែក​អំ​ពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ​បណ្តាលឱ្យរ​បួស​ក្មេងស្រី​ម្នាក់​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក់ HONDAC125​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1 GE-2257 បើកបរ​ដោយ​ឈ្មោះ គង់ សា​ប៊ុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​០៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជ្រុល​បុក​ជនរងគ្រោះ ឈ្មោះ ពិសាល គីមហេង ភេទ​ស្រី អាយុ៧​ឆ្នាំ នៅ​ភូមិ ព្រែក​ក្របៅ​ទី​០២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​​កណ្ដាល ខេត្តកណ្ដាល​(​រងរបួស​ធ្ងន់​)​។​

    ចំណែក​សម្ភារៈ​ខូចខាត​ម៉ូតូ​០១​គ្រឿង​ស្រាល​, ​អ្នកបើកបរ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​កាន់​អធិការដ្ឋាន​ស្រុក​។ ​ចំណែក​សម្ភារៈ​ម៉ូតូ​០១​គ្រឿង ​ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​ធ្វើការ​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដោះស្រាយ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81