adverise with khmeread Crush taeyeon1

ក្រាស និង ថែយ៉ន់ នាំមុខគេនៅលើតារាងចាត់ថ្នាក់តាមរយៈបទ “Don`t Forget”

          កាល​ពី​ថ្ងៃ​សុក្រ​ទី​២២ តារាចម្រៀង​ ស៊ីន យ៉ូសប់ (Shin Hyo Seob) ដែល​គេ​និយម​ហៅ​ថា ក្រាស (Crush) បាន​ចេញបទចម្រៀងទោល​មួយ​ដែល​មាន​ចំ​ណង​ជើងថា “Don`t Forget” ដែល​ចូល​រួម​សម្តែង​ដោយ​តារាចម្រៀង​ស្រី​ ថែយ៉ន់ (Taeyeon) សមាជិក​របស់​ក្រុម​ចម្រៀង Girls `s Generation ។

        គិតមកត្រឹម​ព្រឹក​ថ្ងៃសៅរ៍ បទ​ចម្រៀង​នេះ​បាន​ឈរនៅ​ចំណាត់ថ្នាក់លេខ​១​នៅ​លើ​តារាងចាត់ថ្នាក់​បទចម្រៀង​កំពូល​ប្រាំបី​ផ្សេងគ្នា ដោយ​វ៉ាដាច់​បទចម្រៀង “Dream” ដែលជា​ការសហការគ្នា​រវាង​តារាចម្រៀង ស៊ូស៊ី (Suzy) និង ប៊ែក​យ៉ន់ (Baekhyun) ដែល​បានឈរនៅ​ចំណាត់​ថ្នាក់​លេខ​១​ បាន​រយៈពេល​ពីរសប្តាហ៍​។

          បទ​ចម្រៀង “Don`t Forget” គឺជា​ការសហការផលិត​រវាងក្រុម​ហ៊ុន Amoeba Culture និង​ក្រុមហ៊ុន SM Entertainment ហើយ​ទំនុកច្រៀងបាន​បង្ហាញ​ពី​បំណង ដើម្បី​ចងចាំ​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ជា​រៀងរហូត៕

 

adverise with khmeread

មតិយោបល់