adverise with khmeread Neymar ap

បិសាចក្រហមមិនទាន់បោះបង់ការតាមប្រមាញ់ខ្សែប្រយុទ្ធ នីម៉ា

          ក្រុម​បិសាច​ក្រហម​ម៉េនឆេស្ទ័រ យូណាយធីត​គ្រោងនឹង​ប្រ​ឈម​មុខ​ជា​មួយ​គូប្រជែង​ក្នុងស្រុក​ម៉េន ស៊ីធី ដើម្បីចុះកិច្ចសន្យា​​ផ្ទេរកំពូល​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​​បាសេឡូណា នីម៉ា (Neymar) ហើយ​តាម​ព័ត៌មានថា ពួកគេ​បាន​ផ្តល់​សំណើ​ដ៏​សមស្របមួយ​រួចហើយ ដើម្បី​អូសទាញ​កីឡា​ករ​ប្រេស៊ីល​រូបនេះ​មក​កាន់​ពហុកី​ឡាដ្ឋាន​ Old Trafford ។

          ​នីម៉ា ក៏បាន​សារភាព​ដោយ​ខ្លួន​ឯង​ថា ក្លឹប​យក្ស​នៅ​ព្រីមីញ៉េ​លីកបាន​ផ្តល់​កិច្ច​សន្យា​ដល់​ខ្លួន។​ នៅ​រដូវកាល​នេះ នីម៉ា រក​បាន​១៦​គ្រាប់​ក្នុង​ការបង្ហាញមុខ​១៧​លើក​ឲ្យ​ក្លឹប​បាសេឡូណា​ក្នុង​ក្រប​ខណ្ឌ​ La Liga ។

          តាមព័ត៌មាន​ថា ម៉េនឆេស្ទ័រ​ យូណាយធីត​ ក៏ជិតនឹងសម្រេច​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​យុវជន​ឆ្នើម​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ។

          កីឡាករ រ៉េណាតូ សានឆេស (Renato Sanches) របស់​ក្លឹប​បេនហ្វីកា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្លឹប​ទូទាំង​អឺរ៉ុប​ ប៉ុន្តែ​ក្រុម​បិសាចក្រហម​មាន​ជំហរ​រឹង​មាំ​​ជាង​ក្នុង​ការ​ចុះកិច្ចសន្យា​ផ្ទេរ​។

          ក្រុមយូណាយធីត​ទំនង​ជា​ចង់​សម្រេចកិច្ចព្រម​ព្រៀង​នៅ​ខែ​នេះ ដើម្បី​ចៀស​វាង​សង្គ្រាម​ដេញថ្លៃ​នៅ​រដូវ​ក្តៅ ហើយ​សង្ឃឹម​ថា ពួកគេ​អាច​ចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរខ្សែ​បម្រើ​ប្រយុទ្ធវ័យ១៨​ឆ្នាំ​រូបនេះ​ក្នុងតម្លៃ​ប្រហែល​៣០​លាន​ផោន​​គឺ​ស្មើនឹង​ពាក់កណ្តាល​នៃតម្លៃទិញ​ផ្តាច់៕

adverise with khmeread
ប្រភព៖ Gazzetta World

មតិយោបល់