adverise with khmeread Lee byung

លី ប្យង់ហន់ គឺជាតារាភាពយន្តកូរ៉េដំបូងដែលធ្វើជាភ្ញៀវក្នុងកម្មវិធីប្រគល់ពានអូស្កា

          ទីភ្នាក់ងារ​ BH Entertainment របស់​តារា​ភាព​យន្ត​កូរ៉េ លី ប្យង់ហន់ (Lee Byung Hun) បាន​ប្រកាស​កាលពីថ្ងៃសៅរ៍​ថា តារាភាព​យន្ត​ជើង​ចាស់​រូប​នេះ​ត្រូវ​​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធីប្រគល់​ពាន​អូស្កា​លើក​ទី​៨៨​ ហើយ​ ប្យង់​ហន់ គឺ​ជា​តារា​ភាព​យន្ត​កូរ៉េ​ដំបូង​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​កម្មវិធីនេះ។

          ទីភ្នាក់ងារ​ដដែល​នេះបាន​ឲ្យ​ដឹងថា “លី ប្យង់ហន់ មិន​មែនជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ដណ្តើម​ពាន​អូស្កា​ទេ ប៉ុន្តែ​ការអញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធីនេះ គឺជា​កិត្តិយស​មួយ”។

          ថ្មីៗនេះ លី ប្យង់ហន់ បាន​ធ្វើ​ការងារយ៉ាងសកម្ម​នៅ​ក្នុង​វិស័យ​ភាព​យន្ត​ហូលីវូដ​ ដោយ​បង្ហាញមុខក្នុងរឿង “G.I. Joe: The Rise of Cobra” និង​រឿង “G.I. Joe: Retaliation ” ។

          តារាចម្រៀងសូប្រាណូ​ដ៏ល្បីល្បាញ​ ចូ ស៊ូមី (Jo Sumi) ក៏​បង្ហាញវត្តមា​ន​ក្នុង​​​កម្មវិធី​នេះដែរ។​នាង​នឹងច្រៀងបទ “Simple Song # 3” ហើយ​បទ​នេះ​ត្រូវ​បាន​ជ្រើស​រើស​ប្រជែង​យក​ពាន Best Original Song។

            កម្មវិធី​ប្រគល់​ពានអូស្កា​ 88th Academy Awards នេះ​ នឹង​រៀបចំធ្វើ​នៅ​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ក្នុងទីក្រុង​ឡូស​អែន​ជើឡេស៕

adverise with khmeread

មតិយោបល់