adverise with khmeread 0

Maria Carey រៀបការ​ចោល​ពិធីករ​កម្មវិធី American's Idol ទាំង​ខ្លួន​នៅតែ​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​និងគ្នានៅឡើយ

​មិត្ត​ប្រុស​មហាសេដ្ឋី​របស់​នាង​បានប្រគល់​ចិញ្ចៀនពេជ្រ​ទំហំ ៣៥ កា​រ៉ាត់​ដែល​តាម​ការប៉ាន់ស្មាន​វា​មានតម្លៃ​ដល់​ទៅ ៧,៥​លាន​ដុល្លារ ដោយបាន​បំពាក់​ទៅលើ​ម្រាមដៃ​របស់​នាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​។​

​ប៉ុន្តែ Mariah Carey ហើយ​និង​លោក James Packer មាន​បញ្ហា​មួយចំនួន​ត្រូវ​យកចិត្តទុកដាក់ មុនពេល​អ្នក​ទាំងពីរ​រៀបការ ព្រោះ​នាង​និង​ប្តី Nick Cannon មិនទាន់​លែងលះ​នឹង​គ្នា​នៅឡើយ​ទេ នេះ​បើតាម​ទស្សនា​វ​ដ្តី TMZ​។​

​កំពូល​តារាចម្រៀង​វ័យ ៤៥ ឆ្នាំ​រូបនេះ នៅតែ​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ជាមួយ​លោក Nick Cannon ខណៈពេលដែល​មហាសេដ្ឋី​អូស្ត្រាលី​វ័យ ៤៧ ឆ្នាំ​ដែលជា​ម្ចាស់​កាស៊ីណូ​នេះ​បែរជា​លួច​ទៅ​រៀបការ​ជាមួយ​អតីត​សង្សារ​ចាស់​របស់ខ្លួន​គឺ​តារាចម្រៀង​នាង Erica Packer​។​

​ទន្ទឹមនឹងនេះ​លោក Nick ក៏បាន​ឡយ​ពាក្យសម្តី​ទៅលើ​បណ្តាញ​សង្គម Instagram នៅ​ថ្ងៃ​សុក្រ​កន្លងទៅ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់ Mariah ជាមួយ​ដៃគូ​មហាសេដ្ឋី​របស់​នាង​។​

​ពិធីករ American's Got Talent វ័យ ៣៥ ឆ្នាំ​រូបនេះ​បានបង្ហាញ​រូប​ដែល​គាត់​សម្រាក​លើ​គ្រែ​នៅឯ​មន្ទីរពេទ្យ​ជាមួយនឹង​ក្រសែភ្នែក​ទន់​ហា​ក់មានអ្វី​ឈឺចាប់​ខ្លាំង​នៅក្នុង​ចិត្ត ហើយ​គូកន​ជិតស្និទ្ធ​របស់គាត់​លោក Kevin Hart នៅក្បែរ​និង​បានបង្ហាញ​ទឹកមុខ​ព្រួយបារម្ភ​ជាខ្លាំង​។​

​ហើយ​គាត់​បាន​សរសេ​ពាក្យពេចន៍​ទៅលើ​រូបភាព​នោះ​ថា "​ហា​! នេះ​ពិតជា​ធ្វើ​ឲ្យ​ផ្ទុះសំណើច​សឹងតែ​ទប់​មិន​ជាប់​!!! ពិតជា​គួរ​ឲ្យ​អស់សំណើច​ខ្លាំ​មែនទែន​!

​ហើយ​គាត់​បាន​បន្ថែមទៀតថា "​ចូល​រូ​ម​ត្រេកអរ​ទៅកាន់ @MariahCarey ហើយ​និង James! សូមឱ្យ​ព្រះ​ប្រសិទ្ធ​ពរជ័យ​ដល់​ទំនាក់ទំនង​អ្នក​ទាំងពីរ​ផង​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់