adverise with khmeread 123

ទាញកាំបិតកាប់មនុស្សមិនបានកាប់ឡានជាប់ខ្នោះប៉ូលិស

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​វាល​ស្បូវ​ឃាត់ខ្លួន​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​យក​កាំបិត​កាប់​កញ្ចក់​រថយន្ត​បន្ទាប់ពី​កាប់​ម្ចាស់​មិនបាន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងែ​ទី​២៣​មករា​នេះ​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រួច​បញ្ជូន​ទោ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​គឿង ស្រីមុំ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៣៣​ផ្លូវ​លេខ​៥១​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ចាន់ ដា​រា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ភូមិ​ស្វា​តា​អុក សង្កត់​វាល​ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ម្តាយ​ជនសង្ស័យ ដែល​ត្រូវជា​ម្តាយមីង​ខ្លួន ។​ពេលនោះ​ជនសង្ស័យ​ងើប​ពី​ដេក​ឮ ក៏​កាន់​កាំបិតផ្គាក់​ចុះមក រួច​ជនរងគ្រោះ​ឃើញ​ភ័យ ក៏រ​ត់ទៅ​ចូល​រថយន្ត​ខ្លួន មា​៉​ក​កាមរី​បា​ឡែ​ន​ពណ៌​ស ស្លាក​លេខ ភ្នំពេញ​AB-3123 ចក​ទុក​នៅមុខ​ផ្ទះ​ជីដូន​(​ផ្ទះកើតហេតុ​) ។​

    ពេលនោះ​ជនសង្ស័យ​ក៏​ដើរមក​កាប់​កញ្ចក់​រថ​យន្ត​ជនរងគ្រោះ​ផ្នែក​ខាងមុខ បណ្តាល​ឲ្យ​បែក រួច​ក៏មាន​ក្រុមគ្រួសារ​ជួយ​ឃាត់ និង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​យកមក​ប៉ុស្តិ៍​វាល​ស្បូវ​សាកសួរ ។​

      បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់