adverise with khmeread 00

ម្ចាស់កំពុងលេងទាត់សីក្នុងវត្តចោរលួចយកម៉ូតូជាប់ខ្នោះ

      ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រលប់​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​វត្ត​ដំបូក​ខ្ពស់ ផ្លូវ​៦៩​បេ​តេ ភូមិ​ត្នោតជ្រុំ  សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​បន្ទាប់ពី​បានធ្វើ សកម្មភាព លួច​ម៉ូតូ​មួយគ្រឿង​បានសម្រេច ខណ​:​ម្ចាស់​ម៉ូតូ​កំពុង​លេង​ទាត់សី​ក្នុង​វត្ត ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គង់ ផានិត  ហៅ តក់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ួ​ង ចំ​រ៉ុ​ម ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៣៧១   ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ   ខណៈពេលដែល​ជនរងគ្រោះ​យក​ម៉ូតូ​មក​ចត​ទុក ហើយ​លេង​ទាត់សី​ក្នុង​វត្ត​ដំបូក​ខ្ពស់ ដោយ​ពុំបាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ឡើយ​។​

    វត្ថុតាង​ចាប់យក ម៉ូតូ​០១​គ្រឿង​ម៉ាក PCX  ពណ៌​ក្រហម ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-9844​។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​បន្តទៀត​៕

adverise with khmeread

មតិយោបល់