adverise with khmeread 1

ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៥ឆ្នាំដល់មន្ត្រីប៉ូលិសម្នាក់ពីបទជួញដូរគ្រឿងញៀន

    ភ្នំពេញ ៖ លោក ស្វាយ តុញ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២​មករា​កន្លង​ទោ​នេះ  បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ ចន្ថា ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​​មន្ត្រី​នគរបាលជាតិ​ដាក់ពន្ធនាគារ​កំណត់រ​យៈ​ពេល​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០០​លាន​រៀល ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែលមាន​ទំងន់​១,៥៩៦.០០៦​ក្រាម និង​បទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។​

    បទល្មើស​ខាងលើនេះ​បាន​ប្រព្រឹត្ត​នៅ​ផ្លូវលំ ភូមិ​ទំនប់ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ តាម​មាត្រា ៤០ និង ៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

     ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាពថា​គ្រឿងញៀន​ទាំងអស់​ខាងលើ​ដែល​សមត្ថកិច្ច​រឹបអូស​នោះ ខ្លួន​បាន​ពី​ឈ្មោះ សូ​នី ដែលមាន​តម្លៃ​៣៧,០០០ ដុល្លារ​
(​បី​ម៊ឺ​ន​ប្រាំ​ពីរពាន់​ដុល្លារ​) ។​

   ជនជាប់ចោទ​បន្ដថា ឈ្មោះ សូ​នី ជា​មេ​គ្រឿងញៀន​រស់នៅ​ពេជ្រនិល ក្នុង​ខេត្តកំពង់ស្ពឺ ដែល​យក​គ្រឿងញៀន​មកឱ្យ​ខ្លួន​លក់​នៅ​ម្តុំ​វត្ត​ដំបូក​ខ្ពស់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។ ជនជាប់ចោទ​បានទទួល​ស្គាល់​ថា​ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះ​មែន ៕​

 

adverise with khmeread

មតិយោបល់