ឃាត់​បុរស​ម្នាក់​ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម ​និង​វែង​មួយ​ដើម

    កំពង់ឆ្នាំង ៖ ប៉ូលិស​ស្រុក​ទឹកផុស​ បាន​ឃាត់ខ្លួន​មុខសញ្ញា​លាក់ទុក​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ម្នាក់​នៅ​ចំណុច​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ កាលពី​រសៀល​ថ្ងៃទី​២៤​ មករា​ ឆ្នាំ​២០១៧។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ពេញ សារិទ្ធ​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ថ្នល់កែង ​ឃុំ​ក្បាលទឹក​ ​ស្រុក​ទឹកផុស ដោយ​ដកហូត​បាន​អាវុធ​ ០២ ​ដើម​គឺ​កាំភ្លើងខ្លី​ធុន ​P08​ ចំនួន​១​ដើម​,​ បង់​ ១​ គ្រាប់ ​៤ ​គ្រាប់​ និង​កាំភ្លើង​ធុន​វ៉ាំ​ង​តឺ​ឡុង​ ១ ​ដើម​គ្រាប់ ​៩ ​គ្រាប់​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​តាម​នីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab