​ប៉ូលិស​អាមេរិក​តាមដាន​និង​ឆ្មក់​ចូល​ផ្ទះ​បុរស​ប្រេ​ស៊ី​ល​ម្នាក់ រកឃើញ​លុយ​ក្រោម​គ្រែ​ដល់​ទៅ ២០.០០០.០០០ ដុល្លារ

​    ​មន្ត្រីប៉ូលិស​នៅ​ទីក្រុង​បូ​ស្តុ​ន​បាន​រកឃើញ​សាច់ប្រាក់ ២០ លាន​ដុល្លារ​នៅក្រោម​ពូក​មួយ​អំឡុង​ការចុះ​ស៊ើបអង្កេត​ការលាង​លុយ​។​

​    ​រូបភាព​លុយ​ជាច្រើន​ដុំ​ត្រូវបាន​បញ្ចេញ​ដោយ​ការិយាល័យ​មេធាវី​អាមេរិក​ក្នុង​ក្រុង​បូ​ស្តុ​ន បន្ទាប់ពី​ទីភ្នាក់ងារ​សហព័ន្ធ​បាន​រកឃើញ​លុយ​អំឡុង​ការចុះ​បង្ក្រាប​មួយ​នៅ​អគារ​ក្នុង​តំបន់ Westborough រដ្ឋ​ម៉ាសាឈូសេត​។​

​    ​ក្រុម​ស៊ើបអង្កេត​ដែល​ធ្វើការ​លើ​ករណី​លួច​បន្លំ​លុយ​ចំនួន​បី​ពាន់​លាន​ដុល្លារ​ទូទាំង​សកល បាន​តាម​ពីក្រោយ​បុរស​ប្រេ​ស៊ី​ល​ម្នាក់​ពី​ទីក្រុង​ញូវយ៉ក​ទៅកាន់​អាសយដ្ឋាន​នៅ Westborough​។​

​    ​ឥឡូវ​បុរស​វ័យ ២៨ ឆ្នាំឈ្មោះ Cleber Rene Rizerio Rocha ត្រូវបាន​ចោទប្រកាន់​មួយ​ករណី​ពីបទ​ឃុបឃិត​ប្រព្រឹត្ត​ការលាង​លុយ​។​

​    ​ក្រុម​ស៊ើបអង្កេត​ក៏បាន​ពិនិត្យមើល​ក្រុមហ៊ុន TelexFree Inc ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Marlborough រដ្ឋ​ខាងលើ​ផងដែរ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បានធ្វើ​ប្រតិបត្តិការ​ដូច​ក្រុម Marketing Network៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab