ជិះ​ម៉ូតូ​មកដល់​លើ​ស្ពាន​ទុក​ម៉ូតូ​ចោល​រួច​លោតទឹក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោ​ង៦ ​និង​៣០​នាទី ថ្ងៃទី​២៥ ​មករា​ ឆ្នាំ​២០១៧​ នៅក្នុង​ទឹកទន្លេ​ចតុមុខ​ក្រោយ​សាលស​ន្និ​សិទ​ចតុមុខ ក្រុមទី​៤៧ ភូមិ​ទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពី​លោតទឹក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​២៣​ មករា​កន្លងទៅ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ សួរ  វិ​រៈ​បុត្រ ភេទ​ប្រុស ​អាយុ៣០​ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះ​លេខ ៣B ផ្លូវ​លេខ ២៧០ ភូមិ​ទី៩​ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​

    ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា កន្លងមក​ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ​លេបថ្នាំ​ជាប្រចាំ ហើយ​នៅ​ថ្ងៃទី២៣​ មករា ​ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩ ជនរងគ្រោះ​បាន​សុំ​ក្រុមគ្រួសារ​យក​ម៉ូតូ​ជិះ​ដើរលេង ដើម្បី​លំហែ​ខួរក្បាល​។​ ពេល​ជិះ មកដល់​ស្ពាន​ជ្រោយចង្វារ​ក៏​ទុក​ម៉ូតូ​ចោល  ហើយ​លោតទឹក​សម្លាប់ខ្លួន។​ ចំណែក​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយចង្វារ​យកទៅ​ទុក រួច​ជូនដំណឹង​ទៅ​ឪពុកម្តាយ តែ​រក​សាកសព​ពុំទាន់​ឃើញ​។ ​រហូតដល់​ថ្ងៃកើតហេតុ​ខាងលើ ទើប​ឃើញ​សព​អណ្តែត​ទឹក​។​

    ជុំវិញ​ករណីនេះ ប៉ូលិស​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab