ប្លន់ឥតល្ហែ!​ ចាប់ចោរ​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ ២ ​នាក់​នៅក្រោម​ស្ពាន​ស្ទឹងមានជ័យ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្នុងករណី​វាយ​ប្លន់​យក​កាបូប​លុយ ​និង​ទូរស័ព្ទ​ដៃ​កាលពី​វេលា​ម៉ោង​០៤ ​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៥​ មករា​ ២០១៧ នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ផ្លូវ​បេតុង ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ដែលមាន ១-​ឈ្មោះ អៀង ណា​រិ​ទ្ធ ហៅ ហម ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ ដេរ​សា​ឡុង ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ មានជ័យ​១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ ឈិន វិ​រៈ ហៅ​ហូ​វ ហៅ ហ៊ឺ​ង ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ការឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយយក​កាបូប​លុយ​និង​ទូរស័ព្ទដៃ របស់​ជនរងគ្រោះ​ឈ្មោះ ហេង សុផាត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ​អនាម័យ​ផ្សារ​អូរឫស្សី ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។ ​ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​មាន កាបូបដៃ​ពណ៌​ខ្មៅ​០១ និងប្រាក់រៀល​ចំនួន ២០.០០០​ រៀល​ជា​របស់​ជនរងគ្រោះ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab