adverise with khmeread 333

ស្រវឹងស្រាបើកម៉ូតូ លឿនទៅកៀររបាំងថ្មទ្រូងផ្លូវរបួស៣នាក់

    ភ្នំពេញ ៖ បុរស​ម្នាក់​ឌុប​នារី​២​នាក់​ទើបនឹង​ចេញពី​ខួបកំណើត​មិត្ត​ភក្ត្រ ហើយ​បន្តទៅ​ក្លឹប​រាំ​កម្សាន្ត តែ​ដោយសារតែ​ស្រវឹង​ខ្លាំងពេក បាន​ជិះ​ម៉ូតូ​ទៅ​កៀរ​នឹង​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ទាំង​កម្រោល​នៅមុខ​មន្ទីរពេទ្យ​ព្រោះ​កុស​មៈ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់ ។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ១០​នាទី​យប់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៤​មករា ឆ្នាំ​២០១៦ នៅមុខ​មន្ទី​ពេទ្យ​ព្រះកុសុមៈ ផ្លូវ​២៧១ សង្កាត់​ទឹកថ្លា  ខណ្ឌ​សែន​សុខ  ។​

    ប្រភពពី​ក​ន្លែ​កើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី ១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-4221 ជិះ​តាម​បណ្តោយ​ផ្លូវ​២៧១​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

   ខណ​:​មកដល់​ចំណុចកើតហេតុ មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ដោយសារតែ​អ្នក​
​បើក​មូ​តូ​ស្រវឹងស្រា​ខ្លាំងពេក​ទប់​ម៉ូតូ​លែងរួច​បាន​រេ​ចង្កូត​ទៅ​កៀរ​នឹង​របាំ​ថ្ម​ចែក​ទ្រូងផ្លូវ​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​បើក​បើក​ម៉ូតូ​បោក​ក្បាល​ទៅនឹង​ថ្ម​តែ​សំណាងល្អ គាត់​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​ហើយ​សន្លប់​មួយសន្ទុះ​តែប៉ុណ្ណោះ ។​ចំណែកឯ​នារី​២​នាក់​ទៀត​ដែល​ជិះ​ជាមួយ​ពីក្រោយ​របួស​រលាត់​ដៃរ​លាត់​ជើង  ។​

   ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​មិត្ត​ភក្ត្រ​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ​ជួយ​គ្រ​ដើរចូល​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ដែល​នៅ​ទីនោះ​ស្រាប់  ដើម្បី​ទៅ​ព្យាបាល​របួស​។​
    ចំណែក​ម៉ូតូ​យកទៅ​ជួសជុល​ខ្លួនឯង​សំណាងល្អ​ហើយ​ដែល​របាំង​ថ្ម​មិន​ខូ​ត​ខាត ម្ល៉េះ​ច្បាស់​ជា​អស់​លុយ​សង​ថ្លៃ​ខូ​ត​ខាត​ទៀត​ជាមិនខាន ៕​

adverise with khmeread

មតិយោបល់