យក​សាប៊ូ​ទៅ​លក់​បានជាង ៣ ពាន់ដុល្លារមិនឱ្យ​ប្រាក់​ក្រុមហ៊ុន​...​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​យក​សាប៊ូ​ទៅ​លក់​មិនឱ្យ​ប្រាក់​ក្រុមហ៊ុន​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៤ ​មករា​ ២០១៧ នៅ​ចំណុច​ក្រុមហ៊ុន​សាប៊ូ ប៊ី​ឌី​ស៊ី លីមីត​ថី​ត ផ្លូវ​លេខ​បេតុង​កែង​ផ្លូវ​៥៩៨ ក្រុមទី​៣​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​ង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យុ​ត សារិទ្ធ​ ភេទ​ប្រុស អាយុ២៩​ឆ្នាំ ស្នាក់​ផ្ទះជួល ផ្លូវ​រថ​ភ្លើង ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​ង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​​ បុគ្គលិក​ក្រុម​ខាងលើ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ហម សេឡា​ ភេទស្រី អាយុ៤៧ឆាំ្ន ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​៤៩០ ក្រុមទី​១៣ ​ភូមិ០២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​សាប៊ូ ប៊ី​ឌី​ស៊ី លីមីត​ថី​ត។ ​សម្ភារៈ​បាត់បង់​ ទំនិញ​សាប៊ូ គ្រប់​ប្រភេទ សាប៊ូម្សៅ សាប៊ូទឹក សរុប​ទឹកប្រាក់​ចំនួន ​៣.១២៧​ ដុល្លារ​៧៥​សេន​។​

    ប៉ូលិស​បន្តថា នៅ​ថៃ្ង​ទី​២៦ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨​ជន​រង​សង្ស័យ​ខាងលើ​ដែលជា​បុគ្គលិក​ផ្នែក​ដើរ​លក់​នៅលើ​ទីផ្សារ បាន​យក​ទំនិញ​ពី​ក្រុមហ៊ុន​សាប៊ូ​គ្រប់​ប្រភេទ​ខាងលើ និង​ជា​អ្នកដើ​រ​ប្រមូល​យកលុយ​ពី​អតិថិជន​ (​អ្នកទិញ​សម្ភារៈ​) ចំនួន​រួម​ទឹកប្រាក់ ៣.១២៧ ​ដុល្លារ​៧៥​សេន ដោយ​មិន​យកលុយ​មក​ទូទាត់​ឱ្យ​ក្រុមហ៊ុន​ខាងលើ​ទៅ​ជនរងគ្រោះ។​

    លុះ​នៅ​ម៉ោង​ប្រហែល​៧​ និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​២៤​ មករា ​២០១៧​ ជនសង្ស័យ​ខាងលើ​បាន​ចូលទៅ​ធើ្វ​ការ ទើប​ជនរងគ្រោះ​បាន​ហៅ​ជនសង្ស័យ​ខាងលើ​សួរនាំ​ទូទាត់​ប្រាក់​ឱ្យ​ក្រុមហ៊ុន​ខាងលើ ហើយ​ជនសង្ស័យ​បាន​សារភាព​ចំពោះមុខ​ផែ្ន​ក​រដ្ឋបាល​ថា សងបំណុល​ចាស់​ដែល​ខ្លួន​ជំពាក់​គេ​ពីមុន​។​

    ប​ច្ចុប្បន្ន​ជនសង្ស័យ​គ្មាន​លទ្ធភាព​សង​ប្រាក់​ទើប​ជនរងគ្រោះ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​តាម និតិ​វី​ធី​ច្បាប់​ស្តី​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab