កំពុង​គាស់​ផ្ទះ​លួច​ជាក់ស្តែង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​បង្ក្រាប​ជាក់ស្តែង​ក្នុងករណី​គាស់​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ថ្ងៃទី​២៤ ​មករា​ ២០១៧ វេលា​ម៉ោង​២​ និង​៣០​នាទី រសៀល​នៅ​ចំណុច ផ្ទះ​លេខ​១៤៥៤ ផ្លូវជាតិ​លេខ​៥​ក្រុមទី​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ក្រោយពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ ជា វណ្ណៈ​ ភេទ​ប្រុស អាយុ៥០​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ តាមរយៈ​ទូរ​ស័ព្ទ​រួច កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុ​មេធី ម្យូ​រ៉ា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ ១៤៥៤ ផ្លូវជាតិ​លេខ​៥ ក្រុមទី​៥ ភូមិ ឃ្លាំង​សាំង សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព។​

    បច្ចុប្បន្ន​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពង់​សាកសួរ រក​បក្ខពួក កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab