​ចិនដា​ក់មី​ស៊ី​ល​ឆ្លង​ទ្វីប​អាច​បាញ់​ដល់​អាមេរិក​និង​អង់គ្លេស នៅក្បែរ​ព្រំដែន​រុស្ស៊ី ស្របពេល​ត្រាំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពូ​ទីន​

​    ​យោងតាម​ប្រភពព័ត៌មាន Daily Mail ចេញផ្សាយ​ថ្ងៃទី​២៤​មករា​បានឱ្យដឹងថា ប្រទេស​ចិន​បានដាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ហើយ​មាន​សមត្ថភាព​ហោះ​ដល់​សហរដ្ឋអាមេរិក នៅក្បែរ​ព្រំដែន​ប្រទេស​រុស្ស៊ី​។​

​    ​មី​ស៊ី​ល ដែល​អាច​ដឹក​នុយក្លេអ៊ែរ​លើសពី ១០ គ្រាប់​ទៅ​ចម្ងាយ ១៤.០០០ គីឡូម៉ែត្រ​ទាំងនេះ កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅ​ខេត្ត​ហៃ​ឡុង​ជាំ​ង​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន កៀក​នឹង​ព្រំដែន​រុស្ស៊ី​។​

​    ​ការ​ចល័ត​មី​ស៊ី​ល​នេះ​បាន​កើតឡើង​បន្ទាប់ពី​កាសែត​ចិន​ជា​ភាសា​អង់គ្លេស​ឈានមុខ​មួយ​បាន​និយាយថា ប្រទេស​ចិន​ត្រូវតែ​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ដើម្បី​បង្ខំ​ឱ្យ​អាមេរិក​គោរព​ខ្លួន និង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់​ត្រាំ​។​

​    ​ការ​ចល័ត​នេះ​ក៏​ចំពេល​រុស្ស៊ី​ហាក់​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ត្រាំ​បន្ទាប់ពី​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​មួយរយៈ​។​

​    ​មាន​របាយការណ៍​មិន​បញ្ជាក់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​និយាយថា អាវុធ​ត្រូវ​បានដាក់​នៅនឹងកន្លែង​នៅ​ភាគ​កណ្តាល​ខេត្ត​ហឺ​ណាន​និង​ភាគ​ឦសាន​ខេត្ត​ហៃ​ឡុង​ជាំ​ង​។​

​    ​នេះ​គឺជា​យុទ្ធសាស្ត្រ​ព្រោះ​ខេត្ត​នេះ​គឺជា​ចំណុច​កៀក​នឹង​សហរដ្ឋអាមេរិក​និង​ជាប់​នឹង​ព្រំដែន​ភាគ​កើត​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​    ​ការសម្រេចចិត្ត​ដាក់ពង្រាយ​មី​ស៊ី​ល​នេះ​តាម​ដឹងបាន​កើតឡើង​កាលពី​ខែ​មុន គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បានរៀបចំ​សមយុទ្ធ​យោធា​ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​មី​ស៊ី​លពី​កូរ៉េខាងជើង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab