ឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ ដូណាល់ត្រាំ ធ្វើតាមសន្យា គឺចាប់ផ្តើមចេញបញ្ជាឱ្យសាងសង់ជញ្ជាំងព្រំដែនជាប់ម៉ិកស៊ិក

    ​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​ការបង្ក្រាប​អន្តោប្រវេសន៍​ជាមួយនឹង​បញ្ជា​បើក​ការសាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ក​។​

​    ​ប្រធានាធិបតី​រូបនេះ​ត្រូវបាន​គេ​រំពឹងថា ចុះហត្ថលេខា​លើ​បញ្ជា​នីតិប្រតិបត្តិ​ជាច្រើន​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បំពេញ​តាម​ការសន្យា​ក្នុង​យុទ្ធ​ការ​របស់គាត់ ដែល​កាលណោះ​គាត់​បាន​លើកឡើងថា អន្តោប្រវេសន៍​ខុសច្បាប់​ចូលមក​អាមេរិក​គឺ​លែង​គ្រប់គ្រង​បាន​ទៀតហើយ និង​គំរាមកំហែង​ដល់​សុវត្ថិភាព​អាមេរិក​។​

​    ​ដោយ​ចាត់ការ​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការសាងសង់​ជញ្ជាំង​ប្រមាណ​ជា ៣.២០០ គីឡូម៉ែត្រ​លាតសន្ធឹង​នៅ​ភាគខាងត្បូង​អាមេរិក​ផងដែរ​នោះ លោក​ត្រាំ​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ផ្តោត​គោលដៅ​លើ​បណ្តា​ទីក្រុង​ដែល​គេ​ហៅថា "​ទីក្រុង​សក្ការៈ​" ជា​កន្លែង​មន្ត្រី​ក្នុង​តំបន់​បាន​បដិសេធ មិន​ព្រម​ប្រគល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​សម្រាប់​ការ​និរទេស​ខ្លួន​នោះទេ​។​

​    ​គាត់​ក៏បាន​សរសេរ​នៅលើ​បណ្ដាញ Twitter ផងដែរ​ថា "​គ្រោងការ​ដ៏​ធំ​លើ​សុវត្ថិភាព​ជាតិ នៅ​ថ្ងៃស្អែក​។ ចំណោម​រឿង​ជាច្រើន​ផ្សេងទៀត យើង​នឹង​សង់​ជញ្ជាំង​នោះ​!"​។​

​    ​លោក Trump នឹងត្រូវ​ទទួលយក​ការអនុម័ត​ពី​សភា​សម្រាប់​ការប្រមូល​មូលនិធិ​ថ្មី​ផ្សេងៗ​សម្រាប់​សង់​ជញ្ជាំង​នេះ ជាមួយនឹង​តម្លៃ​សង់​ប្រហែល ៦,៥ លាន​ដុល្លារ​ក្នុង​មួយ​មា​យ (១,៦ គីឡូម៉ែត្រ​)​។​

​    ​មហាសេដ្ឋី​អចលនទ្រព្យ​ពាន់​លាន​ដុល្លារ​រូបនេះ​ក៏បាន​និយាយ​អំឡុងពេល​និង​បន្ទាប់​យុទ្ធនាការ​ថា ម៉ិ​ក​ស៊ិ​ក​នឹងត្រូវ​បង់ប្រាក់​សម្រាប់​របង ប៉ុន្ដែ​ការស្នើសុំ​នេះ ត្រូវ​មេដឹកនាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បដិសេធ​។​

​    ​កាលវិភាគ​សម្រាប់​វិធានការ​នានា​ទៅលើ​ជនអន្ដោប្រវេសន៍​គឺ​ត្រូវបាន​រាយការណ៍​ថា​កំពុងស្ថិត​ក្នុង​ដំណើរការ​នៅឡើយ​ទេ ប៉ុន្ដែ​នៅ​ចុង​សប្ដាហ៍​នេះ ប្រ​ធានា​ធីប​តី​រូបនេះ​ត្រូវបាន​រំពឹងថា​នឹង​រឹតបន្តឹង​ការចូល​មក​ដែនដី​អាមេរិក​សម្រាប់​ជនអន្តោប្រវេសន៍ និង​អ្នក​កាន់​ទិដ្ឋាការ​មកពី​ស៊ី​រី អ៊ីរ៉ាក់ អ៊ីរ៉ង់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ និង​យេ​ម៉ែន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab