ចូលឆ្នាំថ្ងៃសៅរ៍នេះហើយ! បុរសចិនជិះកង់ទៅស្រុកកំណើតដើម្បីចូលឆ្នាំចិន តែជិះខុសទិសដល់ទៅ ៥៣១ គីឡូម៉ែត្រ!

    ​បុរស​ចង់​សន្សំសំចៃ​ប្រាក់​ម្នាក់​នៅ​ប្រទេស​ចិន​បាន​ចំណាយពេល​មួយខែ​ដើម្បី​ជិះ​កង់​ទៅផ្ទះ​ដើម្បី​ត្រៀម​ចូលឆ្នាំ​ចិន ប៉ុន្តែ​ដំណឹង​ដ៏​គួរឱ្យ​ក្តុកក្តួល​នោះ​គឺ គាត់​បាន​ជិះ​កង់​ខុស​ទិសដៅ​អស់ ៥៣១ គីឡូម៉ែត្រ​។​

​    ​យោងតាម​កាសែត​អន​ឡាញ People's Daily Online បានឱ្យដឹងថា កម្មករ​ចំណាកស្រុក​រូបនេះ​មិនមាន​ប្រាក់​សម្រាប់​ទិញ​សំបុត្រ​រថភ្លើង​ដើម្បី​ធ្វើដំណើរ​ទៅផ្ទះ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឡើយ ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ជិះ​កង់​ទៅផ្ទះ​។​

​    ​នៅពេល​គាត់​ត្រូវបាន​ប៉ូលិស​បញ្ឈប់ គាត់​បានដឹងថា គាត់​ធ្វើដំណើរ​ខុស​ទិសដៅ​ដែល​គាត់​បែរជា​ជិះ​កង់​ទៅ​ភាគខាងត្បូង​មិនមែន​ទិស​ខាងជើង​។​

​     យោងតាម​របាយការណ៍​បានឱ្យដឹងថា បុរស​ម្នាក់នេះ (​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​) មានបំណង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុង​ទីក្រុង​ឈី​ឈី​ហា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ជាមួយ​គ្រួសារ​។ គាត់​បានចេញ​ដំណើរ​ពី​ទីក្រុង​រី​ចាវ​ជាមួយ​បំណង​ជិះ​កង់​ចម្ងាយ ១៧០០ គីឡូម៉ែត្រ​។​

​    ​ទោះយ៉ាងណា គាត់​ត្រូវបាន​ប៉ូលិស​ឃាត់​តាមផ្លូវ​ហាយវ៉េ​កាលពី​ថ្ងៃទី ២១ មករា​នៅក្នុង​ទីក្រុង​វូ​ហូ ក្នុង​ខេត្ត​អាន​ហួយ​។ ប៉ូលិស​បាន​ប្រាប់​គាត់​ថា គាត់​បាន​ចំណាយពេល​មួយខែ​ដោយ​ជិះ​កង់​ចម្ងាយ ៥៣១ គីឡូម៉ែត្រ​ទៅ​ភាគខាងត្បូង​មិនមែន​ខាងជើង​ឡើយ​។​

​    ​យោងតាម​របាយការណ៍​បានឱ្យដឹងថា បុរស​ម្នាក់នេះ​មិនចេះ​អាន​អក្សរ​បង្ហាញផ្លូវ​ឡើយ​ហើយ​គាត់​ពឹង​អាស្រ័យ​លើ​អ្នកដំណើរ​ដទៃទៀត​ដែរ​ដើម្បី​ធ្វើដំណើរ​។​

​    ​យ៉ាងណាក្តី ដំណឹង​ល្អ​នោះ​គឺ​ប៉ូលិស​បាន​រៃអង្គាសប្រាក់​ដើម្បី​ទិញ​សំបុត្រ​រថភ្លើង​ដើម្បី​អនុញ្ញាតឱ្យ​គាត់​បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​វិញ​ទាន់ពេល​ចូលឆ្នាំ​ចិន​ថ្ងៃ​សៅរ៍​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab