adverise with khmeread 5

Lin Yun សង្ឃឹម​ខ្ពស់​លើ​ការគ្រប់គ្រង​តំណែង​តួឯក​ក្នុង​រឿង The Mermaid ក្រោម​ការដឹកនាំ​របស់​ទិន​ហ្វ៊ី​

តារា​ស​ម្តែ​ទើបនឹង​រះ​នាង Lin Yun មានសង្ឃឹម​ខ្ពស់​ក្នុងការ​សម្តែង​ជា​តួឯក​ក្នុង​រឿង The Mermaid របស់លោក Stephen Chow ឬ ទិន​ហ្វ៊ី ដែល​ត្រៀម​នឹង​ដំណើរ​ការថត​នាពេលខាងមុខ ។ ដោយ​ធ្វើដំណើរ​មកពី​ទីក្រុង Huzhou ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន តារា​សម្តែង​ស្រី​វ័យ ២០ ឆ្នាំ​រូបនេះ​បាន​អះអាងថា​នាង​នឹង​ត្រៀមខ្លួន​ឈឺ​សាច់​រួចរាល់​ហើយ​សម្រាប់​ការសម្តែង​ក្នុង​រឿង​មួយ​នេះ​។​

Lin Yun បាន​និយាយ​រៀបរាប់​អំពី​អត្ត​ច​រិ​ក​របស់លោក Stephen Chow បន្ទាប់ពី​បាន​ជួបគ្នា​នាពេល​កន្លងមក​។ នាង​គិតថា Stephen គឺជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ធ្វើការ​ធ្ងន់​។ នាង​បាន​និយាយថា "​មុន​ពេលដែល​ខ្ញុំ​បាន​ជួប​គាត់ ខ្ញុំ​បាន​គិតថា​គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​និយាយ​កំប្លែង​ទៅកាន់​មនុស្ស​ជុំវិញខ្លួន​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​បាន​ជួប​គាត់ ទើប​ខ្ញុំ​ដឹងថា​គាត់​ជា​មនុស្ស​ម្នាក់​ដែលមាន​វិន័យ​តឹងរឹង​បំផុត​"​។​

Lin Yun បាន​បន្ថែមថា ទោះជា​យ៉ាងណាក្តី លោក Stephen មិនដែល​ស្រែក​គំហក​ឲ្យ​នាង​ម្តងណា​ឡើយ​ហើយ​តែងតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​នាង​ថែមទៀត​។ នាង​បាន​ពន្យល់ថា "​មិន​ថា​គាត់​ចង់បាន​ការសម្តែង​អ្វី​ពី​ខ្ញុំ​នោះឡើយ គាត់​នឹង​បង្ហាញ​វា​ដល់​ខ្ញុំ​ជានិច្ច​។ គាត់​ចិត្តល្អ​ចំពោះ​ខ្ញុំ​ណាស់​"៕​

adverise with khmeread

មតិយោបល់