មិននឹកស្មាន! ហ្វីលីពីនជាប់លេខ១ខាងមើលរឿងសិច ឥឡូវលែងបានមើលទៀតហើយ ព្រោះឌូតឺតេបញ្ជាឱ្យបិទវេបសាយសិចធំៗចោលអស់រលីង

    ​វេ​ប​សាយ Pornhub.com ថ្មីៗ​នេះ​ទើបតែ​រកឃើញថា ប្រជាជន​ហ្វីលីពីន​បាន​ចំណាយពេល​មើល​រឿង​សិច​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​នៅលើ​ពិភពលោក សម្រាប់​បី​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ​។ ប្រជាជន​ហ្វីលីពីន​ចុច​មើល​វីដេអូ​សិច​ជា​មធ្យម ១២ នាទី និង ៤៥ វិនាទី គឺ​យូរ​ជាង​ខ្នាត​កម្រិត​កំណត់​សម្រាប់​រយៈពេល​មើល​រឿង​សិច​ជា​មធ្យម​ទូទាំង​ពិភពលោក​ដល់​ទៅ ៣ នាទី​។ 

​    ​ដោយហេតុថា ប្រជាជន​ប្រទេស​នេះ​និយម​មើល​រឿង​សិច​ខ្លាំងពេក ឥឡូវ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បញ្ជា​ឱ្យ​បិទ​ចោល​រាល់​វេ​ប​សាយ​អាសអាភាស​ធំៗ​ទាំងអស់​លែងឱ្យ​ប្រជាជន​មើល​វាត​ទៅទៀត ក្នុងនោះ​មាន​វេ​ប​សាយ Pornhub, Xvideos, Redtube និង​ប្រភេទ​វេ​ប​សាយ​សិច XXX ជាច្រើន​ទៀត​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ CNN​។​

​    ​អ្នក​ដែល​រស់នៅ​ហ្វីលីពីន ពេល​ចុច​ចូល​រាល់​វេ​ប​សាយ​សិច​ទាំងនោះ វា​នឹង​លោត​សារ​មួយ សរសេរថា "​វេ​ប​សាយ​នេះ​ត្រូវបាន​បង្គាប់​ឱ្យ​បិទ​ចោល​ក្រោម​រដ្ឋអំណាច​រដ្ឋាភិបាល​ហ្វីលីពីន ដោយ​អនុលោម​តាមច្បាប់​លេខ ៩៧៧៥ ឬ ច្បាប់​ប្រឆាំង​ភាពយន្ត​អាសអាភាស​កុមារ​"​។ 

​    ​រដ្ឋាភិបាល​ព្យាយាម​លុបបំបាត់ចោល​រាល់​លទ្ធ​ភាពលេច​រូបភាព​អាសអាភាស​កុមារ​ដោយ​ប្រការ​ណាមួយ ដូច្នេះហើយ​ទើប​ហ្វីលីពីន​បាន​ប្រាប់​ឱ្យ​បណ្តា​ក្រុមហ៊ុន​ចែកចាយ​អ៊ី​ន​ធឺ​ណេ​ត​ទាំងអស់​បិទ​រាល់​វេ​ប​សាយ​ដែលមាន​រូបភាព​អាសអាភាស​របស់​ក្មេង​មិន​គ្រប់​អាយុ​។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឱ្យ​បិទ​ទាំង​វេ​ប​សាយ​សិច​ធំៗ​ដែល​ពុំមាន​កុន​អាសអាភាស​កុមារ​ផងដែរ​។​

​    ​អនុប្រធាន​វេ​ប​សាយ Pornhub លោក Corey Price បាន​ប្រាប់​វេ​ប​សាយ The Daily Mail ថា "​រឿង​អាសអាភាស​ដែល​មិនបាន​ត្រួតពិនិត្យ និង រឿង​អាសអាភាស​កុមារ​ត្រូវបាន​ហាមឃាត់​ដាច់ខាត​លើ​វេ​ប​សាយ Pornhub​។ ពិតជា​ខកចិត្ត​ណាស់​ដែល Pornhub ត្រូវបាន​បិទ ដោយ​ធ្វើ​នេះ​គឺ​មិន​ខុស​អី​ពី​ការជំរុញ​ប្រជាជន​ឱ្យ​ងាក​ទៅ​មើល​វេ​ប​សាយ​សិច​តូច មាន​ហានិភ័យ​ខ្ពស់​នោះឡើយ​។ យើង​បើកទូលាយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បំពេញ​ស្តង់ដារ​ក្នុងប្រទេស​ហ្វីលីពីន​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab