ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​សម្តែង​ការមិន​ពេញចិត្ត​ និង​ ប្រឆាំង​ជំទាស់​ នឹង​ការបែងចែក​ទ្រូងផ្លូវ​ដល់​អ្នករស់នៅ​លើ​ប្រឡាយ​

    ភ្នំពេញ ៖ រាល់​ការអភិវឌ្ឍន៍​គេ​តែងតែ​ពង្រីក​ផ្លូវ​ឱ្យ​ធំ​ទូលាយ ប៉ុន្តែ​មាន​ករណី​ចម្លែក​មួយ​គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ទ្រូងផ្លូវ​បែងចែក​ឱ្យ​ប្រជា​ពល​ដ្ឋ​នៅ​សំណង់​មិន​រៀបរយ ជាច្រើន​គ្រួសារ​រស់នៅ​ហើយ​មានការ​ប្រឆាំង​ជំទាស់​ពី​ពលរដ្ឋ​ម្ចាស់​ស្រុក​។​

    នៅ​ព្រឹក​ថ្ងៃទី​២៥​ មករា​ ឆ្នាំ​២០១៧​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​ចំនួន ​៣០០ ​គ្រួសារ បានមក​ជួបជុំគ្នា​ម្តងទៀត​ដោយ​សម្តែង​ការមិន​ពេញចិត្ត និង ជំទាស់​ចំពោះ​គំរោង​មួយ​នេះ។​

    ជាក់ស្តែង ប្រជាពលរដ្ឋ​ចំនួន ​៣០០​ គ្រួសារ ដែល​រស់នៅ​ភូមិ​៦ និង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានមក​ជួបជុំគ្នា​សម្តែង​នូវ​កង្វល់​យ៉ាងខ្លាំង និង​ជំទាស់​ដល់​លោក​ចៅសង្កាត់ និង​លោក​អភិបាលខណ្ឌ​សែន​សុខ​ដែល​បាន​រើ​យក​សំណង់​មិន​រៀបរយ​ចំនួន​ជាង​១៨០​គ្រួសារ​ដែល​កំពុង​រស់​នៅ​ពីលើ​ប្រឡាយ​ដោយ​ខុសច្បាប់ ឱ្យមក​រស់នៅ​លើ​ទ្រូងផ្លូវ​ហើយ​ចេញ​ប័ណ្ណ​កាន់កាប់​ស្របច្បាប់​ថែមទៀត​។​

    នៅក្នុង​លិខិត​ផ្តិតមេដៃ​របស់​ប្រជាពលរដ្ឋ​ខាងលើ​បានដាក់​ពាក្យបណ្តឹង​ជំ​ទាស់ និង​សម្តែង​ការមិន​ពេញចិត្ត ជូន​សាលាសង្កាត់​,​ សាលាខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​កុំឱ្យ​បោះ​ទីតាំងនៅ​ទីនោះ​។ ប៉ុន្តែ​ពាក្យ​បណ្តឹងតវ៉ា​ពួកគាត់​មិនត្រូវ​បាន លើក​មក​ដោះស្រាយ​នោះទេ​។ មិនតែប៉ុណ្ណោះ​ខាង​មន្ត្រី​សុរិយោដី បានចាប់ផ្តើម​វាស់វែង​ដី​លើ​ទ្រូងផ្លូវ​ដើម្បី​បែងចែក​ដី​ឱ្យ​ប្រជាជន​ទាំង​ជាង​១៨០​គ្រួសារ​ទៅវិញ​។​

    តំណាង​ប្រជាពលរដ្ឋ​ភាគច្រើន​បានលើកឡើង​ថា ការអភិវឌ្ឍ​ន៍ដោយ​យក​ប្រជាជន​១៨០​គ្រួសារ​រម​ករស់​នៅលើ​ទ្រូងផ្លូវ ស្របច្បាប់​របស់ សាលាសង្កាត់​, ​សាលាខណ្ឌ និង​លោក ប៉ា ​សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការមិន​ពេញចិត្ត របស់​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​មានការ​ថ្នាំងថ្នាក់​ចំពោះ​រាជរដ្ឋាភិបាល​ក៏ដូចជា​គណបក្ស​ប្រជាជន​ផងដែរ​។ ម្យ៉ាងទៀត​ការអនុវត្ត​គម្រោង​ខាងលើនេះ​នឹង​ក្លាយជា​គំរូ​ដ៏​អាក្រក់​ដល់​ការអភិវឌ្ឍ​គម្រោង​ផ្សេងទៀត​ស្រដៀង​គ្នា​នេះ​ផងដែរ។​

    ចុងក្រោយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​"លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម ​និង​សំណង់ និង ជា​ពិស​ស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយ​រក​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១៨០​គ្រួសារ​ខាងលើ​បានរស់នៅ​សមរម្យ​និង​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​អ្នកដទៃ​"៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab