ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​

    កណ្តាល ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឬ​ស្សី​ និង​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ស្រាវជ្រាវ និង​បង្ក្រាប ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៥ ​មករា ​២០១៧ ​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឬ​ស្សី​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ស្រុក បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកា​ឈ្មោះ បាន ភក្តី ហៅ វិ​ន វ៉ៅ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៨៨០ ដកប ចខ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា​ ឆ្នាំ២០១៥ របស់លោក ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ពីបទ ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សា​ច‌់​កណ្ដាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៧.០៤.២០០៦​។​ ករណី នេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab