adverise with khmeread 2

ស្ត្រីម្នាក់តូចចិត្តប្តីយកកូនប្រុសស្រីតូចៗពីរនាក់ចេញពីនាងលេបថ្នាំសម្លាប់ខ្លួន

    ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ ម្នាក់​ត្រូវបាន​បងប្អូន​ជួយ​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ទាន់ពេលវេលា ខណ​:​ដែល​ស្ត្រី​រូប​នោះបាន​លេបថ្នាំ ងងុយដេក​អស់​ជាច្រើន​គ្រាប់​ប៉ុនប៉ង​ផ្តាច់ជីវិត​របស់ខ្លួន​ដោយសារ​ខឹង​ប្តី​យក​កូនប្រុស​ស្រី​តូច​ពីរ​នាក់​ចេញពី​នាង​ទៅ ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​ជួល​របស់​នារី​រូបនោះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​។​

     ស្ត្រី​ដែល​គិត​ខ្លី​ដែល បាន​លេបថ្នាំ​សម្លាប់ខ្លួន​ចោល​កូនតូច​ប្រុស​ស្រី​ទាំងពីរ​នាក់​មិន​ស្លាប់​នោះ​ត្រូវបាន​សាច់ញាតិ​ប្រាប់ថា​នាង​ឈ្មោះ ស្រី​ពៅ អាយុ​ជាង​២០ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

   សាច់ញាតិ​របស់​ស្ត្រី​គិត​ខ្លី​នោះបាន​បន្តថា មូលហេតុ​ដែល​នាង​ធ្វើបែបនេះ​គឺ​ដោយសារ​ខឹង​ប្តី ដោយ​គ្រាន់តែ ឈ្លោះ​គ្នា​បន្តិចបន្តួច​ប្តី​របស់​នាង​បាន​នាំ​កូនតូចៗ​ទាំងពីរ​ដែល​នាង​ស្រឡាញ់​លើស​ជីវិត​របស់​នាង​ទៀត​ចេញពី​រូបនាង​ទៅ ទើប​ធ្វើ​ឲ្យ​នាង​គិត​ខ្លី​លែង​ចង់​រស់​យ៉ាង​ដូចនេះ​។​

  សាច់ញាតិ​របស់​ស្ត្រី​គិត​ខ្លី​បាន​និយាយទៀតថា ទោះបីជា​ដឹងថា​នាង​លេបថ្នាំ​សម្លាប់ខ្លួន​ក៏ដោយ ក៏​ប្តី​រូបនោះ​មិន​នាំ​កូន​មក​អើតមើល​នាង​ដែរ ពិតជា​ដាច់ចិត្ត​មែន​៕​

adverise with khmeread

មតិយោបល់