ទិញ​ថ្នាំញៀន​ពី​ចាក់អង្រែ​ក្រោម​ទៅ​លក់​នៅ​ស្អាង​ជាប់​ខ្នោះ ​២ ​នាក់​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក នា​ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ ​និង៤៥​នាទី យប់​ស្ថិតនៅ​ចំណុច​លើផ្លូវ​លេខ​២១B​ស្ថិត​ក្នុងភូមិ ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០២​​ នាក់​ដែល​ឃាត់ខ្លួន ១.​ឈ្មោះ យូ ផាន់​នាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅៗ​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ លី សា​ឡៃ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅៗ​ភូមិព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០១​ ​កញ្ចប់​ធំ​, ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម​។ 1B-7305 និង​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ម៉ាក​ណូគា ​(​អិន​ចុច​ពិល​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៥ ​ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១០ ​និង​៤៥​នាទី​យប់​កម្លាំង អន្តរាគមន៍​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​រកា​ខ្ពស់ បាន​ដើរល្បាត​តាម​ភូមិសាស្ត្រ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ចំនួន ០១ ​គ្រឿង នៅ​ចំណុច​លើផ្លូវ​លេខ​២១B ស្ថិតក្នុង​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល។ ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ បាន​រកឃើញ​គ្រឿងញៀន​ចំនួន ០១ ​កញ្ចប់​ធំ​នៅ​ឈ្មោះ យូ ផាន់​នាង រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​រកា​ខ្ពស់ ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ យូ ផាន់​នៀង បាន​សារភាពថា ខ្លួន​បានទទួល​លុយ​ពី​ឈ្មោះ លី សា​ឡៃ ភេទ​ប្រុស​​ អាយុ៣៤​ឆ្នាំ នៅ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ចំនួន​១០​ម៉ឺន​រៀល ដើម្បី​យកទៅ​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ហុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ សង្កាត់ចាក់អង្រែ​ក្រោម ក្នុង​មួយ​០១​កញ្ចប់ តម្លៃ​១០​ម៉ឺន​រៀល។​

    លុះដល់​វេលា​ម៉ោង​១១​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល សម​ត្ថ​កិច្ច​បាន​បន្តទៅ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី សា​ឡៃ នៅ​ចំណុច​លើផ្លូវ​លេខ​២១B ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់។​

    នៅ​ចំពោះមុខ​សម​ត្ថកិច្ច​ស្រុក​ស្អាង ឈ្មោះ លី សា​ឡៃ បាន​សារភាពថា​ខ្លួន​ពិតជា​បានឱ្យ​លុយ​ចំនួន​១០​ម៉ឺន​រៀល​ទៅ​ឈ្មោះ យូ ផាន់​នាង ដើម្បី​ទៅ​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ពិតប្រាកដ​មែន ដើម្បី​យកទៅ​ចែកចាយ​បន្តបន្ទាប់​មក​បាន​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab