ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូបយួរ​ពី​ជន​ជាតិចិន​២​នាក់​បានសម្រេច​គេចខ្លួនបាត់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​បាន​ដើរ​ចេញពី​ភោជនីយដ្ឋាន​មួយកន្លែង​ហើយ​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ស្ទេ​ប​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​យួរដៃ​បានសម្រេច​ហើយ​គេចខ្លួនបាត់​។​

    សកម្មភាព​ឆក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ នៅតាម​មាត់ទន្លេ​ផ្លូវ​ស៊ី​សុ​វ​ត្តិ​កែង​ផ្លូវ​លេខ​១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បានធ្វើ​ដំណើរ​តាម​ដង​មាត់ទន្លេ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទេ​ប​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​មកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​យូរ​ដៃ​ហើយ​គេចខ្លួនបាត់​តែម្តង​។ នៅក្នុង​កាបូប​មាន​លុយ ​និង​ឯកសារ​មួយចំនួន។​

    ក្រោយពេល​កើត​ហេ​តុស​ម​ត្ថ​កិច្ច​បាន​នាំ​ជ​នង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១​ដើម្បី​កំណត់​មុខសញ្ញា​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab