បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​គោរព​ភ្លើងស្តុប ត្រូវ​រថយន្តបុក​របួស​ធ្ងន់​ម្នាក់​​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាក city plus មួយគ្រឿង​ឆ្លងផ្លូវ មិន​គោរព​ភ្លើងស្តុប​ត្រូវ​រថ​យ​ន្ត​ម៉ាក TOYOTA FRUNTEI បើក​បុក​ខ្ទាត​ជាង​១០​ ម៉ែត្រ​ទៅលើ​ខឿន​ចិញ្ចើមផ្លូវ​បណ្តា​លឱ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី២៥ មករា ២០១៧ នៅលើ​មហាវិថី​ព្រះមុនីវង្ស​កែង​ផ្លូវ​៣១០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

    ប្រភព​បានឱ្យដឹងថា ភាគី​រថយន្ត​ម៉ាក TOYOTA FRUNTEI បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តាមផ្លូវ​មហាវិថី​ព្រះមុនីវង្ស​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក City Plus ពណ៌​ក្រហម​មិនមាន​ស្លាក​លេខ​បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញបុរសខាងលើជិះ​ម៉ូតូ​​តែម្នាក់​ឯង​តាម​បណ្តោយ​ផ្លូវ​៣១០ ក្នុងទិសដៅ​ពី​លិចទៅ​កើត។ ​ខណៈ​មកដល់​ចំណុច​មេភ្លើង ហើយ​ភ្លើងស្តុប​បាន​លោត​ពណ៌​ក្រហម ជា​ផ្លូវ​អាទិភាព​របស់​ខាង​រថយន្ត តែ​ម៉ូតូ​មិន​ព្រម​ឈប់​បន្ត​បើក​ហួស​ស្តុ​ប តែ​ត្រូវ​រថយន្ត​ចេញមក​បុក​ម៉ូតូ​ចំ​ពេញទំហឹង បណ្តាលឱ្យ​មនុស្ស​និង​ម៉ូតូ​ខ្ទាត​ទៅលើ​ខឿន​មុខ​ហាង​នំ​ប៉័​ង​អាស៊ី​អ៊ឺរ៉ុប​កែង​ផ្លូវ​៣១០ បណ្តាល​បុរស​ជិះ​ម៉ូតូ​រងរបួស​សន្លប់​ស្តូកស្តឹង​ធ្ងន់ធ្ងរ។​

    ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ រីឯ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត។ ​ចំណែក​ម៉ូតូ​និង​រថ​យ​ន្ត​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab