Lang cruiser បុក​រថយន្ត ​(​បា​ឡែ​ន​)​ វិល​២​ជុំ​ហើយ​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

    ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើករ​ថយ​ន ​Lang cruiser ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​បុក​រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​នេះ​វិល​២​ជុំ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ពន្លត់អគ្គិភ័យ​រង​ការ​ខួច​ខាត​ថែមទៀត។​

    គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី យប់​ថ្ងៃទី​២៥​ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ស្ថានីយ៍​ពន្លត់ ​និង​បង្ការ​អគ្គិភ័យ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ នៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតដល់​ចំណុច​ខាងជើង​គុក​ទួលស្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​១១៣​កែង​ផ្លូវ​លេខ​៣២០​ទើបត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី (​បា​ឡែ​ន​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2U-2516 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក ​Lang cruiser ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q -1169 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បុក​រថយន្ត​កាមរី​ពីក្រោយ​បណ្តាលឱ្យ​វិល​២​ជុំ​ទៅ​ប៉ះ​នឹង​រថយន្ត​ពន្លត់អគ្គិភ័យ​រង​ការខូចខាត​យ៉ាងដំណំ។​

    បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​ចំណុច​របង​ខាងជើង​គុក​ទួលស្លែង​ទើប​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ទាំង​រថយន្ត​និង​ម្ចាស់​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​ម្ចាស់​រថយន្ត​ទៅ​ប៉ុស្តិ៍​បឹង​កេង​ទី​៣​រួច​ប្រគល់ឱ្យ​ប៉ូលិស​ជំនាញ​ចរាចរណ៍​រាជធានី​មក​យក​ទាំង​រថយន្ត​និង​ម្ចាស់​ទៅ​ដោះស្រាយ​តាមច្បាប់​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab