ម្នាក់​បោក​លុយ ម្នាក់​បោក​ម៉ូតូ ជាប់​ខ្នោះ​ប៉េអឹម​រួមគ្នា​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ និង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន បុរស​ពីរ​នាក់​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ដូចគ្នា នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ សាយ វុទ្ធី ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវបាន អាវុធហត្ថ​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ម្តុំ​ផ្លូវ ៥៩៨ សង្កាត់​ទូល​សង្កែ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ ហ៊ឹម សាមុត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ដែល​ចោទប្រកាន់ថា ជនសង្ស័យ​បានទទួល​លុយ​គាត់​ចំនួន ៨.០៥០​ ដុល្លារ ដើម្បី​ជួសជុល​និង​តម្លើងរថយន្ត​ដឹកទំនិញ ៨ ​តោន​មួយគ្រឿង តាំងពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ តែ​ជនសង្ស័យ មិន​ព្រម​ជួសជុល​តាម​កិច្ចសន្យា ថែមទាំង​ដោះយក​ប៉ុង និង​យ៉ាន់​រថយន្ត​ទៅ​បាត់​ជាច្រើន​ខែ​។​

    នៅពេលដែល​ម្ចាស់​រថយន្ត តាម​សួរនាំ ជនសង្ស័យ​បានធ្វើ​កិច្ចសន្យា ជាច្រើន​ដង​ថា​នឹង​សង​ជនរងគ្រោះ​វិញ​ទាំងអស់​។ រហូតដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ នៅតែ​ព្យាយាម​គេច​ពី ការទទួលខុសត្រូវ ទើប​ធ្វើឱ្យ​ម្ចាស់​រថយន្ត លែង​ទុកចិត្ត ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​តែម្តង​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ឈឿន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​ដ៏ ស្នាក់នៅ បន្ទប់​ជួល​លេខ​១១៥ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អាវុធហត្ថ​ខណ្ឌ ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ល្ងាច។​

    ការឃាត់ខ្លួន​ក្រោយពី​ទទួល​បណ្ដឹង​របស់ ជនរងគ្រោះ​ឈ្មោះ វ៉ាត វី ដែល​បាន​ប្តឹង​ថា កាលពី​ថ្ងៃទី​២១​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​ព្រឹក នៅ​ចំណុច​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនសង្ស័យ​ខាងលើនេះ បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន​មួយគ្រឿង ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2016 ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-6668 ថា​មានកា​មួយ​ភ្លែត​ហើយក៏​ទៅ​បាត់​រហូត។​

    តាម​ការស៊ើបអង្កេត របស់​សមត្ថកិច្ច​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំងពីរ​នាក់ ខាងលើ បាន​សារភាព​ទទួលកំហុស​ថា ពួកគេ​ពិតជា​បាន​បោកប្រាស់ រំលោភ​លើ​ទំនុកចិត្ត​របស់​ជនរ​ង​គ្រោះ​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ កំពុង​ត្រូវបាន សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab