ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វ៉ៃខ្នោះ​មនុស្ស​៤​នាក់​ជួញដូរ​គ្រឿងញៀន​

    ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​ប៉ូលិស​ស្រុក​អន្លង់វែង និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ថ្លា​ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ០១​ករណី នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​វេលា​ម៉ោង០៩ ​និង​៣០​នាទី​ព្រឹក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប ៤ នាក់ (​ស្រីម្នាក់​)​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១- ឈ្មោះ ណុប តាប់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក អន្លង់វែង, ២- ឈ្មោះ កែវ រចនា ហៅ ចាន់ណា ភេទ​ប្រុស អាយុ ​២៣ ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង​, ៣- ឈ្មោះ វ័​ន្ត ស្រី​ម៉ុម ភេទ​ស្រី អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុកអន្លង់វែង និង​៤- ឈ្មោះ យឿ​ប យ៉េន ហៅ​ឡ​ល់ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ឆែកឆេរ​ដកហូត​បានរួម​មាន ម៉ា​ទឹកកក ចំនួន ១៣ កញ្ចប់​​ (​កញ្ចប់​ធំ​៧ - កញ្ចប់​តូច ០៦), ប្រាក់​ខ្មែរ​ចំនួន ៣៧.០០០ រៀល​, ទូរស័ព្ទដៃ​ចំនួន ៤ គ្រឿង​, ​ម៉ូតូ ចំនួន ០២ គ្រឿង, ខ្សែក ៣ ខ្សែ​, ចិ​ញ្ជៀ​ន ៤ វង់​, កងដៃ ១, ក្រវិល​១ គូ​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។​

    បច្ចុប្បន្ន កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិ​វិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab