សមត្ថកិច្ច ចុះទៅ​បញ្ឈប់​មង្គលការ​ខុសច្បាប់​មួយ នៅ​ស្រុក​ស្អាង​

    កណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​ បាន​ចុះទៅ​បិទ​បញ្ឈប់​ពិធីមង្គលការ​ខុសច្បាប់​មួយ នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​សមត្ថកិច្ច​បញ្ជាក់​ថា កូន​ក​ម្លោះ​ជា​ជនបរទេស​ហើយ ថែមទាំង​ហួស​ទិ​ដ្ឋ​កា​ស្នាក់នៅ​កម្ពុជា ត្រឹម​ថ្ងៃ​រៀបការ​នេះ​តែម្តង។​

    លោក​វរសេនីយ៍ត្រី រឿង ឌឿ​ន អធិការរង​ប៉ូលិស​ស្រុក​ស្អាង បានឱ្យ​ថា កម្លាំងចម្រុះ​ខាងលើ រួមមាន កម្លាំង​ប៉ូលិស​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​ស្រុក កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ត្រើយ​ស្លា និង​អាជ្ញាធរ​មូលដ្ឋាន​។​

    លោក​រឿង ឌឿ​ន បន្តថា កូន​ក​ម្លោះ​ឈ្មោះ ចាប មាន (​ឈ្មោះ​ខ្មែរ​) តែ​ឈ្មោះ​ដើម CHINTON AWOREW អាយុ​៣៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី​។ ឯ​ភាគី​កូនក្រមុំ​ឈ្មោះ លី មុន្នី​រ័ត្ន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។​

    លោក​ រឿង ឌឿ​ន បា​នបន្តទៀតថា មូល​ហេតុដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ហាមឃាត់ និង​បិទ​បញ្ឈប់​ពិធីមង្គលការ​នេះ ដោយសារ​កូន​ក​ម្លោះ​ជា​ជនបរទេស​ឈ្មោះ CHINTON AWOREW ខាងលើ ផុត​ទិ​ដ្ឋ​កា​ស្នាក់នៅ​ប្រទេស​កម្ពុជា ត្រឹម​វេលា​ម៉ោង១២ ​និង​១០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab