កាលពីម្សិលមិញរថយន្ត​កុង​តឺ​ន័រ​មួយគ្រឿង បែក​កង់​មុខ​ខាងស្តាំ ក្រឡាប់​ទទឹង​លើផ្លូវ​ជាតិ​លេខ​៤

    ព្រះសីហនុ ៖ រថយន្ត​កុង​តឺ​​ន័រ​មួយគ្រឿង បែក​កង់​មុខ​ខាងស្តាំ រួច​ហើយ​ក៏​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៥-១៣៦ ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​២៥​ មករា​ ២០១៧​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​នេះ​ម៉ាក VOLVO ក្បាល​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-7051 សណ្តោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1803 ផ្ទុក​កុង​តឺ​ន​រ័ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ យី ហាក់ ភេទ​ប្រុស អាយុ៥១​ឆ្នាំ មាន​ទីលំនៅ ក្រុងព្រះសីហនុ បើកបរ​ឱ្យ​ក្រុមហ៊ុន SKLH បាន​រងរបួស​ស្រាល​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អត្ត​រាគ​មន៍​ភ្លាមៗ បន្ទាប់ពី​កុងតឺន័រ​ក្រឡាប់​នៅ​ទទឹង​លើផ្លូវ​បណ្តាលឱ្យ​កកស្ទះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab