adverise with khmeread Window 8 not supported 768x432 2x

Microsoft នឹង​គាំទ្រ​តែ​កុំព្យូទ័រ Skylake ទាំងនេះ​ទេ​ពេល​ដំណើរការ​លើ Windows 7/8.1

​    ​ដូចដែល​បាន​សន្យា ក្រុមហ៊ុន Microsoft បានចេញ​នូវ​បញ្ជី​ថ្មី​នៃ​ប្រភេទ​កុំព្យូទ័រ Skylake ដែល Support ជាមួយ Windows 7/8.1​។ កាលពី​អាទិត្យ​មុន Redmond បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយបាន​ប្រកាសថា​អនាគត CPU ជំនាន់​ក្រោយ​នឹង​ស្គាល់​តែ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Windows 10 តែប៉ុណ្ណោះ​។ ទាក់ទង​នឹង​ប្រព័ន្ធ​ដំណើរការ​របស់ Skylake នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ​និយាយថា​កុំព្យូទ័រ​ខ្លះ​នឹង​ទទួល​បានការ Support រហូតដល់​ខែកក្កដា​ឆ្នាំ​២០១៧​។​

​    ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ក្រុមហ៊ុន Microsoft បានប្រកាសថា​នឹងមាន​ការផ្លាស់​យុទ្ធសាស្ត្រ​នៃ​ការគាំទ្រ​ប្រព័ន្ធ​ដំណើរការ Windows​។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា​អនាគត CPU របស់​ក្រុមហ៊ុន Intel, AMD, Qualcomm នឹង​ស្គាល់​តែ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Windows 10 តែប៉ុណ្ណោះ​។ អំពី​ស៊េរី​ចុងក្រោយ​នៃ​កុំព្យូទ័រ Skylake ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញ​នូវ​បញ្ជី​នៃ​កុំព្យូទ័រ​ដែល​នឹងមាន​ការផ្ដល់​ឲ្យ​នូវ​ការគាំទ្រ​រហូត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៧​តែប៉ុណ្ណោះ​។​

​    ​យោងទៅលើ​គោលនយោបាយ​ចាស់​របស់​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹងថា Windows 7 នឹង​នៅតែ Support រហូតដល់​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២០ និង Windows 8.1 ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣​។ តែ​ទោះជា​យ៉ាងណា​គោលការណ៍​នេះ​ត្រូវបាន​ផ្លាស់ប្ដូរ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ទាំងពីរ​នេះ​នឹង Support ត្រឹមតែ ខែកក្កដា ឆ្នាំ​២០១៧ តែប៉ុណ្ណោះ​។​

​    ​ខាងក្រោម​នេះ​គឺជា​កុំព្យូទ័រ​ដែល​នឹង​អាច Support ពី​ក្រុមហ៊ុន Microsoft រហូតដល់​ខែកក្កដា ឆ្នាំ​២០១៧៖
​    ​- Systems from Dell
​    ​- Systems from HP
​    ​- Systems from Lenovo
​    ​- Systems from NEC
 

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

មតិយោបល់