adverise with khmeread 1

Barcelona, Real Madrid និង Chelsea កំពុងដណ្តើម​គ្នា​ទិញ​ខ្សែការពារ​តម្លៃ ៥០ លាន​ផោន កីឡាករ John Stones

​កីឡាករ John Stones នឹង​ស្ថិត​ក្នុងតម្លៃ ៥០ លាន​ផោន​ក្នុង​រដូវក្តៅ​នេះ ខណៈ​ក្រុម​យក្ស Real Madrid, Barcelona, Man City និង Chelsea សុទ្ធតែ​ចង់បាន​រូបគេ​។​

​ក្រុម Everton បាន​បដិសេធ​ឱកាស​លក់​ខ្សែការពារ​រូបនេះ​ទៅ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea ក្នុងតម្លៃ ៣៨ លាន​ផោន​ម្តង​រួចមកហើយ​កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​ការចាប់អារម្មណ៍​ទៅលើ​កីឡាករ Stones ក៏បាន​រង្គោះរ​ង្គឺ​តាំងពី​នោះមក ពេល​លោក Rafa Benitez បាន​សុំ​ក្លឹប Real Madrid ទិញ​រូបគេ​កាលពី​គាត់​នៅ​ដឹកនាំ​ក្រុម​។​

​បន្ទាប់មក​លោក​ក៏ត្រូវ​បាន​បណ្តេញ ក្រុម Real Madrid ក៏បាន​រក្សា​ចំណាប់អារម្មណ៍​របស់​ពួកគេ​ចំពោះ​ខ្សែការពារ​រូបនេះ និង​មាន​គម្រោង​នាំយក​រូបគេ​នៅ​រដូវក្តៅ​ខាងមុខ ប្រសិនបើ​បណ្ដឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការហាម​របស់ FIFA មិន​ឲ្យ​ទិញ​កីឡាករ​ទទួលបាន​ជោគជ័យ​។​

​ប៉ុន្តែ​ក្រុម​អ្នកមាន​បុណ្យ Barcelona ក៏​កំពុង​បែរ​ទិសដៅ​ទៅរក​ខ្សែការពារ​របស់ Everton ផងដែរ ប៉ុន្តែ​ពួកគេ​មិនអាច​ឲ្យ​តម្លៃ​ដល់​ទៅ ៥០ លាន​ផោន​នោះទេ និង​ក្រុម​អ្នកមាន Man City ក៏​ចង់​ទិញ​កីឡាករ​រូបនេះ​ដែរ ដោយ​ក្លឹប​នេះ​ហ៊ាន​ទិញ​កីឡាករ​សញ្ជាតិ​ដើម​អង់គ្លេស​រូបនេះ​ក្នុងតម្លៃ​ណា​ក៏បាន​។​

Man City បាន​ជួប​ផល​លំបាក​បន្ទាប់ពី​ប្រធាន​ក្រុម Kompany ឧស្សាហ៍​របួស ខណៈដែល​កីឡាករ Mangala និង Otamendi មិនបាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់​ដូចនឹង​តម្លៃ​ខ្លួន​របស់​ពួកគេ​នៅឡើយ​ទេ​។​

​ចំណាប់អារម្មណ៍​របស់​ក្រុម​តោ​ខៀវ​ត្រូវបាន​ច្រានចោល​កាលពី​រដូវក្តៅ​មុន ហើយ​ឥឡូវ​ពួកគេ​កំពុងតែ​ប្រយុទ្ធ​ដើម្បី​ជីវិត​នៅ​ក្របខ័ណ្ឌ Premier League ហើយ​មើលទៅ​វា​មិនអាច​ទៅរួច​ទៀត​ដើម្បី​បញ្ចុះបញ្ចូល Stones ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ដោយហេតុថា​ពួកគេ​ប្រហែលជា​មិន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

Everton បានបញ្ជាក់​ម្តង​ហើយ​ថា​កីឡាករ Stones មិនមែន​សម្រាប់​លក់​នោះទេ​និង​កំពុង​ស្ថិតនៅក្នុង​កុងត្រា​ដែលមាន​រយៈពេល​ដល់​ឆ្នាំ ២០១៩ ប៉ុន្តែ​មានការ​រំពឹងថា ពួកគេ​នឹង​លក់​ខ្សែការពារ​រូបនេះ​ទៅ​ក្រុម​យក្ស​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ជាជាង​គូប្រជែង​របស់ខ្លួន​នៅ​ប្រទេស​អង់គ្លេស​។​

Stones គ្រាន់តែ​ជា​គោលដៅ​មួយ​របស់​អធិរាជ​ស Real Madrid ប៉ុណ្ណោះ ដោយសារ​ក្លឹប​ត្រូវបាន​ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​នៅ​រដូវក្តៅ​នេះ​។ ប្រសិនបើ​ក្លឹប​ដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​បម្រាម ពួកគេ​អាច​នឹង​ពន្យា​រហូតដល់​ឆ្នាំក្រោយ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ទិញ​កីឡាករ​រដូវក្តៅ​ខាងមុខ​។​

​ក្រុម​យក្ស Real Madrid ក៏​រំពឹងថា​នឹង​អាច​ទិញ​អ្នកចាំទី David de Gea ពី​ក្រុម​បិសាច​ក្រហម Manchester United ក្នុងតម្លៃ ៣០ លាន​ផោន​ផងដែរ បន្ទាប់ពី​បរាជ័យ​ក្នុង​វិនាទី​ចុងក្រោយ​កាលពី​ឆ្នាំមុន​។ ខ្សែប្រយុទ្ធ​ក្រុម Bayern Munich កីឡាករ Lewandowski និង​ខ្សែការពារ Alaba ក៏​ស្ថិតក្នុង​បញ្ជី​របស់​ពួកគេ​ដែរ​។​

​ទោះជា​យ៉ាងណាក៏ដោយ ម្ចាស់​ក្លឹប​អធិរាជ​សលោក Florentino Perez កំពុងមាន​ការស្ទាក់ស្ទើ​រ​ក្នុង​ការលក់ Gareth Bale បន្ទាប់ពី​បាន​បដិសេធ​ការ​តាម​ទិញ​ក្នុងតម្លៃ ១០០ លាន​ផោន ពី​ក្រុម Man Utd កាលពី​រដូវ​កាល​មុន​។​

​បើតាម​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​មួយ​ដែល​ជិតស្និត​នឹង​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​និយាយថា លោក Perez ទំនងជា​លក់ Cristiano Ronaldo ឲ្យ​ទៅ Man Utd ជាង​កីឡាករ Bale​។​

​ទំនាក់ទំនង​រវាង Ronaldo និង​លោក Florentino Perez កំពុងមាន​ភាព​តានតឹង និង​ម្ចាស់​ក្លឹប​រូបនេះ​បាន​ពិភាក្សា​ពី​ការលក់​កំពូល​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ដែរ​។ ប៉ុន្តែ​ដោយសារ​គុណ​ស​ម្ប​តិ្ត​ពាណិជ​កម្ម​របស់​កីឡាករ​រូបនេះ​ចំពោះ​ក្លឹប ក្រុម​មិនអាច​សម្រេច​ថា​តើ​គួរតែ​លក់​រូបគេ​ឬ​យ៉ាងណា​នោះទេ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់