1

អ្នកគាំទ្រ Man Utd៖ បាន​ហើយ ល្មម​ហើយ យក​លោក ចូ សេ​មក​ជំនួស​ទៅ​

ក្រុម​អ្នកគាំទ្រ​ក្រុម Manchester United បាន​ជួប​ការឈឺចាប់​មួយទៀត​ហើយ​កាលពី​យប់មិញ​នៅ​ទឹកដី Old Trafford​។​

​នេះ​ជា​លើក​ទី​ប្រាំ​ហើយ​នៅក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ ដែល​ក្រុម​របស់លោក Louis van Gaal មិនអាច​រក​គ្រាប់​បាល់​នៅក្នុង​ផ្ទះ ហើយ​និង​បរាជ័យ ១-០ ទៅកាន់​ក្រុម Southampton ទៀត​។​

​មានការ​ឌឺដង​ពេញ​កីឡដ្ឋាន​បន្ទាប់ពី​ការបង្ហាញ​ទម្រង់​លេង​ដ៏​អន់​កាលពី​យប់មិញ និង​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​ទៅកាន់​បណ្តាញ​សង្គម Twitter ដើម្បី​ស្នើ​ឲ្យ​មានការ​បណ្តេញ​លោក Van Gaal និង​ជំនួស​មកវិញ​ដោយ​លោក Jose Mourinho៕

មតិយោបល់