adverise with khmeread 1

លោក Jurgen Klopp រិះគន់​ខ្សែការពារ​របស់លោក​ថា "​អន់​ជាង​សំរាម​" ប៉ុន្តែ​រីករាយ​ចំពោះ​ជ័យជម្នះ​

គ្រូបង្វឹក​ហង្ស​ក្រហម Liverpool បាន​រិះគន់​ចំៗ​ចំពោះ​ខ្សែការពារ​ទាំង​បួន​របស់លោក​ថា "​អន់​ជាង​សំរាម​" បន្ទាប់ពី​ភ្លាត់​ដល់​ទៅ​បួន​គ្រាប់​ក្នុង​ជ័យជម្នះ​ទៅលើ​ក្រុម Norwich ប៉ុន្តែ​លោក​ទទួលស្គាល់ថា ក្រុម​របស់គាត់​កំពុង​លេង​កាន់តែ​ល្អ​ហើយ​។​

Liverpool បាន​ធ្លាយ​ដល់​ទៅ​ប្រាំពីរ​គ្រាប់​ក្នុងការ​ប្រកួត​បី​លើកចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ Premier League ដោយសារតែ​ខ្សែការពារ​ដ៏​អន់​របស់​ក្លឹប បើទោះជា​ពួកគេ​ទើបតែ​រក​ជ័យជម្នះ​ជា​លើកដំបូង​ក្នុងជំនួប​បួន​ប្រកួត​ចុងក្រោយ​ក៏ដោយ​។​

​លោក Klopp បាន​និយាយថា "​វា​ងាយស្រួល​ទេ​នៅពេល​លេង​ជាមួយ​យើង ដោយ​អ្នក​មិនត្រូវ​ការបង្កើត​ឱកាស​ទេ​។ ដាក់​ក្រុម​ទាំងមូល​របស់​អ្នក​ចូលទៅក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​យើង ហើយ​អ្វីមួយ​នឹង​កើតឡើង​ភ្លាម​។ បន្ទាប់​ការប្រកួត វា​មាន​អារម្មណ៍​ថា​ពិតជា​គួរ​ឲ្យ​អស់សំណើច​មែន ប៉ុន្តែ​វា​ពិតជា​អន់​ជាង​សំរាម​ណាស់​ពីអ្វី​ដែល​យើង​កំពុង​ធ្វើ និង​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​"​។​

​ក្រុម​របស់លោក Klopp ដែល​នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម Stoke ជើង​ទី​ពីរ​ក្នុង​ការប្រកួត Capital One Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បន្ថែមទៀតថា "​វា​ជាការ​ប្រកួត​ដ៏​មិនគួរ​ឲ្យ​ជឿ​។ ខ្ញុំ​គិតថា​យើង​ពិតជា​សក្តិសម​នឹង​ទទួល​ជ័យជម្នះ​ណាស់​។ ប៉ុន្តែ​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​របស់​យើង ព្រោះ​រឿងនេះ​មិនអាច​ទៅរួច​រហូត​នោះទេ​"៕

 

adverise with khmeread

មតិយោបល់