adverise with khmeread %e1%9e%93%e1%9e%b6%e1%9e%9a%e1%9e%b8%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%94%e1%9e%be%e1%9e%80%e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%9b%e1%9e%bf%e1%9e%93%e1%9e%82%e1%9f%81%e1%9e%85%e1%9e%96%e1%9e%b8%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%8a%e1%9e%be%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%9b%e1%9e%84%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%9b%e1%9e%91%e1%9f%85%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%9a%e1%9f%87%e1%9e%95%e1%9f%92%e1%9e%91%e1%9f%87%e1%9e%82%e1%9f%81 1

នារីម្នាក់បើករថយន្តលឿនគេច ពីអ្នកដើរឆ្លងផ្លូវជ្រុលទៅបុករះផ្ទះគេ

 ភ្នំពេញ៖ នារីម្នាក់បើករថយន្ត(បាឡែន)ក្នុងល្បឿន យ៉ាងលឿនហើយគេចអ្នកដើរឆ្លងផ្លូវ បានរេចង្កូតជ្រុលទៅបុកទ្វារហាងកាត់សក់និងសំយ៉ាបហាង "ម៉ាណិតរចនាម៉ូតល្អពេញចិត្ត" បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សងគេអស់១៥០០ដុល្លារទាំងយប់។
    គ្រោះថ្នាក់នេះបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង១២ និង៤០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
       ប្រភពព័ត៌មានពីប្រជាពលដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AD-9148 បើកបរដោយនារីរូបស្រស់ម្នាក់និងរួមដំណើរ បុរសជនជាតិបរទេសម្នាក់ បើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ ហើយក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានមនុស្សដើរឆ្លងផ្លូវកាត់ពីមុខរថយន្ត ភ្លាមនោះរថយន្តបង្កក៏បានគេចពីមនុស្សរ៉េចង្កូតទៅបុកទ្វារហាងកាត់សក់ និងបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋដែលមានយីហោ ម៉ាណិត រចនាម៉ូតល្អពេញចិត្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
     ក្រោយពេលកើតហេតុនារីរូបស្រស់ដែលជាម្ចាស់រថយន្តបង្កបានសម្រប សម្រួលជាមួយនិងម្ចាស់ផ្ទះដោយព្រមសងថ្លៃខូចខាតចំនួន១៥០០ដុល្លារដើម្បីបញ្ចប់ រឿងនៅនិងកន្លែងកើតហេតុតែម្ដង ដោយឡែករថយន្តបង្កនោះត្រូវបានម្ចាស់ទំនាក់ទំនងរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

adverise with khmeread

មតិយោបល់