adverise with khmeread 2

ចាប់បុរសម្នាក់តាមដីកាពីបទរំលោភកុមារីអាយុ៩ឆ្នាំ

     ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​២៣​មករា​ឆ្នាំ​២០១៦  នៅ​ចំណុច​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ​៩​ឆ្នាំ​បានសម្រេច ខណ​:​ពេល​នាង​ចេញពី​សាលារៀន​នៅ​ខេត្តស្ទឹងត្រែង ហើយរ​ត់ទៅ​ស្រុកកំណើត​នៅ​ខេត្តក្រចេះ ហើយ​បោក​ម៉ូតូ​គេ​មួយគ្រឿង​រត់​បន្ត​ទោ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

    ប៉ូលិស​និយាយថា ការឃាត់ខ្លួន​គឺ​យោងតាម​ដីកា​ខេត្តក្រចេះ​អនុវត្ត​ដីការ​បញ្ជា ឲ្យ​ចូលខ្លួន​លេខ​០០៩ ដប​.​ច​ន​ចុះ​ថ្ងៃ​២២​មករា​ឆ្នាំ​២០១៦​របស់លោក គង់ រតនា​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ប៉េង ស៊ីណុយ ហៅ​រ៉េត​ខ្នុ​យ​ដែល​បាន​ចាប់រំលោភ​សេ​ពស​ន្ទ​វ​: លើ​កុមារី ឈ្មោះ ច​.​ស​.​ណ​.​អាយុ​៩​ឆ្នាំ​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥ ម៉ោង​១២​ថ្ងៃ​ក្នុង​ខណ​:​ពេល​ជនរងគ្រោះ​ចេញពីផ្ទះ​ទៅ​សាលារៀន​។​

    ប៉ូលិស​បន្តថា ក្រោយ​ធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់គេចខ្លួន​រហូត​ទៅកាន់​ខេត្តស្ទឹងត្រែង ទើបតែ​នៅ​យប់​ថ្ងៃ​២២​មករា​ឆ្នាំ​២០១៦​ប៉ូលិស​ស៊ើប​តាមរយ​: ប្រពន្ធ​ដែល​វា​រត់ចោល ដឹងថា​វា​ចេញពី​ខេត្ត​ស្ទឹង​ត្រែ​ទៅកាន់​ស្រុក​កំ​ណើ​វា​នៅ​ភូមិ ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្ត​បុ​រ៉ី ខេត្តក្រចេះ​ហើយ​បាន​ទាក់ទង​សមត្ថកិច្ច​ប៉ូលិស​ខេត្តក្រចេះ​ធ្វើការ​ឃាត់ខ្លួន ។​ក្នុងពេលនោះ​ជនល្មើស​មុខ​ពេល​រត់គេចខ្លួន​វា​បាន​ទៅ​ខ្ចី​ឆបោក​ម៉ូតូ​១​គ្រេ​ឿ​ង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង ជា​មធ្យោបាយ​រត់គេចខ្លួន​។​

    បច្ចុប្បន្នកំពុង​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់