adverise with khmeread Electric fork

សម​អគ្គីសនី​នេះ​អាច​ប្តូរ​រសជាតិ​អាហារ​បាន​!

    ​តើ​អ្នកដឹង​ទេ​ថា​អគ្គីសនី​អាច​ប្តូរ​រសជាតិ​អាហារ​បាន​? ការពិត​នេះ​ត្រូវបាន​បញ្ជាក់​ក្នុង​សម​អគ្គីសនី​ថ្មី​មួយ រចនា​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន ដែល​អាចធ្វើឱ្យ​គ្រប់​អាហារ​ទាំងអស់​មាន​រស​ជាតិ​ប្រៃ ហេតុនេះ​វា​អាច​ជំនួស​ការប្រើប្រាស់​ប៊ីចេង​សព្វថ្ងៃនេះ​បាន​។

​    ​យោងតាម​លោក Hiromi Nakamura អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Tokyo’s Meiji University បច្ចេកវិជ្ជា​នេះ​មាន​សារៈប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​ដែល​កំពុង​តម​អាហារ​។ ជាក់ស្តែង អ្នកជំងឺ​សម្ពាធ​ឈាម​ទាប​អាច​បន្ត​ញ៉ាំ​អាហារ​មាន​រសជាតិ​ប្រៃ​ល្មម និង​នៅតែ​អាច​រីករាយ​នឹង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​។ ហើយ​ជាមួយនឹង​សម​មួយ​នេះ អ្នក​នឹងមិន​ញ៉ាំ​អាហារ​ដែលមាន​រសជាតិ​ប្រៃ​ជ្រុល​នោះទេ​។ រឹតតែ​ពិសេស​ទៀត​នោះ​គឺថា សមនេះ​មាន​វ៉ុល​តូច​ណាស់ ដូច្នេះ​វា​ក៏​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះដែរ​៕

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់