adverise with khmeread Untitled 1

ឃាត់បុរស២នាក់ទាន់ពេល កុំអីនឹងមានការបង្ហូរឈាម

    កណ្ដាល​៖ ប៉ូលិស​ស្រុក​មុខកំពូល​បាន​ឃាត់​បុរស​២​នាក់​ពីបទ​កាន់កាប់​ដាវ​សា​ម៉ូ​រ៉ៃ​ប៉ង​កាប់​បុរស​ម្នាក់​មិន​សម្រេច កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃទី​២៣ មករា​ឆ្នាំ​២០១៦​នៅ​ចំណុច ដី​ឡូ​តិ៍​ឈ្មោះ​ល​ក្ខ័ ឈុំ ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​១-​ឈ្មោះ អៀង ឡឺម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ឡឥដ្ឋ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល មុខរបរ មិន​ពិតប្រាកដ​
(​ឃាត់ខ្លួន​)​និង​២.​ឈ្មោះ គង់ ស្រស់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ឡឥដ្ឋ​ឃុំ​ព្រែក​ដំប​ស្រុក​មុខកំពូល មុខរបរ ជាង​ផ្ទះ​(​ឃាត់ខ្លួន​)​។​

    វ​ត្តុ​តាង​ចាប់យក​៖ ដាវ​សាំ​ុ​ម៉ូ​រ៉ៃ​០១​និង​ម៉ូតូ​C100​កូរ៉េ​ពណ៌​ក្រហម គ្មាន​ផ្លាកលេខ​០១​គ្រឿង​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃ​កេ​ី​ត​ហេតុ​វេលា​ម៉ោង​៩​និង​២០​នាទី​កម្លាំង​ប៉ុស្តិ៍​ព្រែក​ដំបង​បាន ល្បាត​តាម​គោលដៅ​ងាយ​រងគ្រោះ មកដល់​ចំណុចកើតហេតុ​ខាងលើ​មាន កម្មវិធី​បុណ្យ​។​

    ពេលនោះ​សមត្ថកិច្ច បាន​ជួប​ជនសង្ស័យ​២​នាក់​កំពុង​ឈរ​កាន់​ដាវ​សមត្ថកិច្ច បាន​ចាប់ខ្លួន ជនសង្ស័យ​ទាំង​០២​នាក់​និង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ​ដើម្បី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ គង់ ស្រស់ បាន​ឆ្លើយ​សារភាពថា​ខ្លួន មានទំនាស់​ជាមួយ ឈ្មោះ​ចិត្ត និង​បក្សពួក​ហើយ​បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​ឌុប ឈ្មោះ​អៀង ឡឺម ឲ្យ​យក​ដាវ​មក​តាមរក កាប់​ឈ្មោះ​ចិត្ត​និង​បក្សពួក​ឈ្មោះ​ចិត្ត​។​

   ក្នុងករណីនេះ​សមត្ថកិច្ច ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់