2

ក្រោយ​បាត់បង់​សមាជិក​២​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្រុម Ladies's Code ត្រៀម​មកវិញ​នៅ​ឆ្នាំ​២០១៦​នេះ​

យោងតាម​វេ​ប​សាយ​ព័ត៌មាន​កូរ៉េ​បាន​ឲ្យ​ដឹងថា ក្រុម​ចម្រៀង​ស្រី Ladies's Code នឹង​វិលត្រឡប់​មកកាន់​ផលិតកម្ម Polaris Entertainment នៅ​រដូវក្តៅ​ឆ្នាំ ២០១៦​នេះ​វិញ​ហើយ​។​

​សារព័ត៌មាន Star News បាន​រាយការណ៍​ថា សមាជិក​ក្រុម Ladies's Code នាង Sojung, នាង Ashley និង នាង Zuny បាន​ធូរស្បើយ​ឡើងវិញ​បន្ទាប់ពី​ពួកនាង​ទទួលរង​នៅ​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចុងឆ្នាំ ២០១៤ កន្លងទៅ​។

​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​សមាជិក​ក្រុម​ខ្លួន​ពីររូប​ផ្សេងទៀត គឺ EunB និង Rise បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សមាជិក​ដែល​នៅ​សេសសល់​ទាំងបី​បាន​កំពុង​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការហ្វឹកហាត់​របស់​ពួកគេ​ឡើងវិញ​យ៉ាងខ្លាំង ដើម្បី​ការឈាន​ជើង​ចូល​វិស័យ​សិល្បៈ​ម្តងទៀត​។  

​ក្នុងអំឡុងពេល​បច្ចុប្បន្ន​ក្រុម​ចម្រៀង​ស្រី​ទាំងបី​រូបនេះ​គឺ​កំពុង​ស្ថិតនៅក្រោម​ការព្យាបាល​ផ្នែក​ផ្លូវចិត្ត​នៅឡើយ ហើយ​ឥឡូវ​ពួកនាង​កំពុង​កាត់​ចិត្តបាន​បន្តិច​ម្តងៗ​ហើយ​៕

 

ប្រភព៖ ស៊ូមភី

មតិយោបល់