1

ចប់! អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ហាមឃាត់ "​ល្បែង​អុក​" ទូទាំងប្រទេស

​    ​បុព្វ​ជិត​សាសនា​អ៊ីស្លាម​ថ្នាក់​កំពូល​មួយរូប​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានសម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២១ មករា​) ថា ល្បែង​អុក​ត្រូវតែ​ហាមឃាត់​សម្រាប់​ជន​មូស្លីម ព្រោះ​វា​ជា "​ការ​ខ្ជះខ្ជាយ​ពេលវេលា​" និង​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​ការលេង​ល្បែងស៊ីសង​។ 

​    ​មេ​បុព្វ​ជិត លោក អាប់​ឌុល អាស៊ី​ស ប៊ី​ន អាប​ឌូ​ឡាស (Abdul Aziz bin-Abdullah) បានចេញ​បទបញ្ជា​ផ្លូវការ​នេះ​នៅមុន​ការប្រកួត​អុក​ដ៏​សំខាន់​មួយ​ដែល​គ្រោង​ធ្វើឡើង​នៅក្នុង​រដ្ឋធានី​មេកា (Mecca)​។ 

​    ​លោក​បាន​និយាយថា ល្បែង​អុក​គឺជា "​ឱកាស​ក្នុងការ​ខ្ជះខ្ជាយ​លុយ​" និង​ស្ថិតក្នុង​ប្រភេទ​ល្បែងស៊ីសង ដែល​ហាមឃាត់​ក្នុង​គម្ពីរ​កូ​អាន​។ លោក​បាន​បន្តថា "​ល្បែង​អុក​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​...​វា​បង្ក​ឱ្យ​កើត​សត្រូវ និង​សេចក្តី​ស្អប់​រវាង​មនុស្ស​និង​មនុស្ស​"៕

ប្រភព៖ ដេលីមែល

មតិយោបល់