សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​ចតុមុខ​ត្រូវ​ឃាតករ​រឹត​ក​សម្លាប់​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ ត្រូវ​ឃាតករ​រឹត​ក​សម្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃទី​២៨ ​មករា​២០១៧​នេះ​ នៅ​ទន្លេចតុមុខ​ខាងក្រោយ​សណ្ឋាគារ​ហី​ម៉ា​វា​រី ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​អត់​ទាន់​ស្គាល់ឈ្មោះ ​ភេទ​ប្រុស​ សព​ស្លៀកខោ​ជើង​ខ្លី​លើ​ជង្គង់​ពណ៌​ឈាមជ្រូក, ​នៅ​ជើងខោ​ខាងឆ្វេង​មាន​សរសេរ​អក្សរ ​MOUNTAINTOPS, ពាក់​អាវយឺត​ដៃខ្លី​ក​បំពង់​ពណ៌​ខ្មៅ, ​នៅ​ដៃ​ឆ្វេង​ពាក់​នាឡិកា​ម៉ាក​ SEIKO, ​នៅ​ដៃស្តាំ​មាន​កងដៃ​ហើយ​នៅ​កដៃ​ស្តាំ​មាន​ចាក់​សាក់​ម្គុ​ដ​ និង​ដៃ​ទាំងសងខាង​ស្នាម​អារ​ជា​របួស​ចាស់​,​ នៅ​ហោ​ប៉ាវ​មាន​កូនសោ​ម៉ូតូ​ និង​សោ​សូឡិច​។​

    ចំណែក​នៅលើ​ខ្លួន​សព​ផ្ទៃមុខ​ជាំ​ហើម​ពោរ​, ​គ្រាប់ភ្នែក​ឆ្វេង​ជាំ​ឈាម​, ស្នាម​ជាំ​នៅ​កមាន​ជាំ​ឈាម​នៅ​បំពង់ខ្យល់​,​ ខ្នងដៃ​ស្តាំ​ជាំ​,​ ខ្នងដៃ​ឆ្វេង​ជាំ,​ ចុង​ភ្លៅ​ស្តាំ​ស្នាម​ជាំ​,​ ក្បាលជង្គង់​ឆ្វេង​ជាំ​,​ នៅ​ខ្នង​ខាងឆ្វេង​ស្នាម​ជាំ​ខៀវ ហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ការស្លាប់​ជា​ករណី​ឃាតក​ម្មរឹតក​សម្លាប់៕

adverise with khmeread