អ្នកបើក​រ៉ឺម៉ក​កង់​បីបង្កគ្រោះថ្នាក់យប់មិញ ៖ សូមកុំបើកបរទាំងស្រវឹងដូចរូបខ្ញុំទៀត! ខណៈឧកញ៉ា ឌួង ឆាយ ប្រើចិត្តបុណ្យបញ្ចប់បញ្ហាដោយការអធ្យាស្រ័យទោស

    លោកឧកញ៉ា ដួងឆាយ បានយល់ព្រមដោះស្រាយបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើក​រ៉ឺម៉ក​កង់​បីនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកនៅល្ងាចថ្ងៃសៅរ៍នេះ វេលាម៉ោង ១៧។

   លោកឧកញ៉ាបានមានប្រសាសន៍ណែនាំអប់រំជាច្រើនដល់អ្នកប្រព្រឹត្តល្មើសចរាចរណ៍ទាំងឡាយ សូមបញ្ឈប់បើកបរបញ្ច្រាស់ផ្លូវ បើកបរទាំងស្រវឹង តទៅទៀត។

  ហើយក្នុងនាមលោកយល់ដឹងច្រើនជាងអ្នករត់រ៉ឺម៉កកង់បី ដែលមានវ័យចំណាស់ជាងគាត់នោះ លោកដួងឆាយបានណែនាំឱ្យគាត់ក៏ដូចជាអ្នកប្រព្រឹត្តល្មើសចរាចរណ៍ដទៃទៀតឱ្យឈប់បើកបរបញ្ច្រាស់ទិសតទៅទៀត ព្រោះម៉ូតូរ៉ឺមកកង់បីនេះ ត្រូវបានចាត់ទុកស្មើនឹងរថយន្តមួយទៅហើយ មិនអាចបើកបររបៀបដូចខ្លួនឯងជាអ្នកបើកបរម៉ូតូនោះឡើយ។

   ដោយប្រើមនោសញ្ចេតនា និងចិត្តមេត្តាធម៌ លោកឌួងឆាយបានយល់ព្រមដោះស្រាយបញ្ចប់បញ្ហាដោយមិនប្រកាន់ទោសពៃនោះឡើយ ដោយសុំឱ្យតែបុរសបង្កគ្រោះថ្នាក់យប់មិញ ផ្តល់យោបល់ណែនាំដល់អ្នកឯទៀតដើម្បីបញ្ចប់រឿង។ បុរសបើកម៉ូតូរ៉ឺម៉កកង់បីបាននិយាយទាំងកាយវិកាសុភាពរាបសាថា "សូមកុំបើកបរទាំងស្រវឹងដូចរូបខ្ញុំទៀត!"។

​​   លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា ទាំងមុននិងក្រោយពេលកូនប្រុសគាត់ឈឺជាងមួយឆ្នាំមកនេះ គាត់មិនដែលមានអង្គរក្សការពារខ្លួននោះទេ ដូច្នេះសូមមហាជនទទួលជ្រាបជាដំណឹង៕

 

 

adverise with khmeread