អតីត​មេ​ចារកម្ម KGB រុស្ស៊ី​ដែល​ទទួល​ស៊ើបអង្កេត​សម្ងាត់​លើ​លោក​ត្រាំ ត្រូវគេ​ប្រទះឃើញ​ស្លាប់​ក្នុង​រថយន្ត​របស់គាត់​

    ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ប្រហែលជា​បាន​លាក់បាំង​ពី​ការធ្វើឃាត​អតីត​ប្រធាន KGB ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ជួយ​អតីត​ចារកម្ម​ទីភ្នាក់ងារ​ស៊ើបការណ៍ MI6 លោក Christopher Steele ដើម្បី​ប្រមូល​នូវ​សំណុំរឿង​អាស្រូវ​របស់លោក​ដូ​ណា​ល់​ត្រាំ​។ នេះ​បើតាម​ប្រភព Daily Mail ចេញផ្សាយ​ថ្ងៃ​សៅរ៍​ទី​២៨ មករា​។​

​    ​លោក Oleg Erovinkin ធ្លាប់បាន​បម្រើការ​ជា​ឧត្ដមសេនីយ៍​នៅ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់ KGB ហើយ​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ថ្ងៃទី ២៦ ខែធ្នូ​កន្លងទៅ នៅ​កៅអី​ក្រោយ​នៃ​រថយន្ត​របស់គាត់​ក្នុង​ទីក្រុង​មូ​ស្គូ​។​

​    ​មានការ​អះអាងថា គាត់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ប៉ុន្តែ​អ្នកជំនាញ​ខាង​ការគំរាមកំហែង​សន្តិសុខ​រុស្ស៊ី​ម្នាក់​ជឿថា គាត់​ត្រូវបាន​គេ​លួច​ធ្វើឃាត​ដោយសារ​តួនាទី​របស់គាត់​នៅក្នុង​សំណុំរឿង​អាស្រូវ​។​

​    ​យោងតាម Telegraph បានឱ្យដឹងថា ជនរងគ្រោះ​ដែល​គេ​សង្ស័យ​មាន​ឃាតករ​សម្លាប់​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Igor Sechin ដែល​ត្រូវគេ​និយាយ​ឈ្មោះ​រហូត​ក្នុង​កំណត់ហេតុ​ផ្ទៃក្នុង​ដែល​បាន​បែកធ្លាយ​។​

​    ​លោក Erovinkin ត្រូវបាន​ដឹងថា​មាន​ទំនាក់ទំនង​សំខាន់​រវាង​លោក Sechin និង​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​លោក Vladimir Putin​។​

​    ​សំណុំរឿង​របស់លោក Steele ដែល​បានបង្ហាញ​ទៅកាន់​សាធារណជន​កាលពី​ដើមខែ​នេះ បានកត់សម្គាល់​ពី​របៀប​ដែល​គាត់ (Erovinkin) មាន​ប្រភព​ជិតស្និទ្ធ​នឹង​លោក Sechin​។ គាត់​បាន​និយាយថា ប្រភព​នោះបាន​លាតត្រដាង​ពី​ទំនាក់ទំនង​រវាង​អ្នកគាំទ្រ​ប្រធានាធិបតី​អាមេរិក​និង​ទីក្រុង​មូ​ស្គូ​។​

​    ​នៅពេល​លោក Erovinkin ស្លាប់ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​និយាយថា សព​របស់គាត់​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត Lexus ពណ៌​ខ្មៅ​ហើយ​ការស៊ើបអង្កេត​មួយ​បានចាប់ផ្តើម​នៅក្នុង​តំបន់​។​

​    ​សាកសព​របស់គាត់​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ដាក់​សព ដែល​លទ្ធផល​ចេញមក​មិនមាន​មូល​ហេតុដែល​បណ្តាលឱ្យ​គាត់​ស្លាប់ ហើយ​ការស៊ើបអង្កេត​បាន​បន្ត​។​

​    ​ព័ត៌មាន​ក្នុងស្រុក​បានលើកឡើង​ថា គាត់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា ប៉ុន្តែ​ព័ត៌មាន​ក្រោយមក​បាន​អះអាងថា គាត់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​    ​លោក Christo Grozev អ្នកជំនាញ​ខាង​ការគំរាមកំហែង​សន្តិសុខ​ដែល​ជាប់ទាក់ទង​នឹង​រុស្ស៊ី​បាន​សរសេរ​នៅ​ប្លុក​មួយ​ថា គាត់​ជឿថា​លោក Erovinkin គឺជា​ប្រភព​សំណុំរឿង​របស់លោក Steele​។​

​    ​គាត់​បានសរសេរថា គាត់​មិនមាន​ចម្ងល់​អ្វី​ឡើយ​ដែល​សំណុំរឿង​នោះ​នៅលើ​តុ​លោក Putin នៅពេល​ជនរងគ្រោះ​បាន​ស្លាប់​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត