adverise with khmeread Untitled 1

ឃាត់​គ្រូបង្រៀន​ម្នាក់​ចាប់​ក្មេងស្រី​ដាក់​លើ​ម៉ូតូ​ប៉ង​រំលោភ​បូក​

    កណ្ដាល​៖ គ្រូបង្រៀន​ខ្វះ​ក្រមសីលធម៌​នៅ​ជនបទ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២ នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ចាប់ខ្លួន​កាលពី​េ​សៀ​ល​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានចាប់​ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់​ដាក់​លើ​ម៉ូតូ​ដឹកយក​ទៅ​ប្រុង​រំលោភ​បូក​នៅលើ​សាលាឆទាន​កាលពី​ពេលយប់ ហើយ​ត្រូវ​ប៉ូលិស​ល្បាត​ទៅដល់​ពួកគេ​រត់​អស់​។​

    អំពើ​អាស​ខាងលើនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២២ មករា​ឆ្នាំ​២០១៦ ម៉ោង​៧​យប់​នៅ​ចំណុច​សាលាឆទាន ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សា​ច‌់​កណ្ដា​ល‌​ខេ​ត្ត‌​កណ្ដា​ល‌​។​

     ប៉ូលិស​និយាយថា ដំបូង​ឈ្មោះ លាង មេសា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជា​មិត្ត​​ភ័ក្ត្រ​នារី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ជនរងគ្រោះ និង​ឈ្មោះ វាសនា ប៊ុន​ណាក់ ភេទ​ប្រុស អាយុ​១០​ឆ្នាំជា​ប្អូនជីដូនមួយ​នារី​ជនរងគ្រោះ​ទៅ​ទិញ​សាច់​ប្រហិត​នៅ​ស្ពាន​យោល​ភូមិ​ព្រែក​ដំបង ឃុំ​កំពង់ចំលង​។​ពួកគេ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ត្បូង​ដំរី​ខាងលើ​។​

    ពេល​ទិញ​បាន​ហើយក៏​នាំគ្នា​មក​អង្គុយ​ហូប​សាច់​ប្រហិត នៅលើ​បង់ ក្នុង​សាលាឆទាន មុខ​វត្ត​ត្បូង​ដំរី រហូតដល់​ម៉ោង​៩​យប់​ស្រាប់តែ​មានឈ្មោះ ម៉ុ​ន សុង​លៀង និង​ឈ្មោះ ភី ភិ​រុណបាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​មក​ឈប់​នៅមុខ​វត្ត​ត្បូង​ដំរី​។​ពេលមកដល់​ភ្លាម​ឈ្មោះ ម៉ុ​ន សុង​លៀង បាន​ដើរទៅ​វាយ​ឈ្មោះ លាង មេសា មួយ​ដៃ​ត្រូវ​ចំក្បាល​ខាងក្រោយ​រួច​ក៏​ជិះ​ម៉ូតូចេញទៅ​ទិស​ខាងត្បូង​ដល់​ផ្លូវកែង​ទៅ​ស្ពាន​ព្រែក​ដូង ក៏​ត្រឡប់មកវិញ​។​

    បន្ទាប់មក​ឈ្មោះ ម៉ុ​ន សុង​លៀង ក៏​ស្ទុះ​ទៅ​វាយ​ឈ្មោះ លាង មេសា​២​ដៃ​ទៀត រួច​ឈ្មោះ ម៉ុ​ន សុង​លៀង និង​ឈ្មោះ ភី ភិ​រុណ បាន​ចាប់​នារី​ជនរងគ្រោះ លើកដាក់​លើ​ម៉ូតូ ឌុប​យកចេញទៅ​សាលាឆទាន ព្រែក​តាសេក​ដែលជា​កន្លែង​ស្ងាត់ ។​

   ពេលទៅដល់​ឈ្មោះ ភី ភិ​រុណ​បាន​ចាប់ទាញ​ដៃ​នារី​ជនរងគ្រោះ​ឲ្យ​ឡើង​ទៅលើ​សាលាឆទាន​ហើយ​ឈ្មោះ ភី ភិ​រុណ និង​ឈ្មោះ ម៉ុ​ន សុង​លៀង​ក៏​នាំគ្នា​ចាប់ទាញស្រាតខោ​ជនរងគ្រោះ​ចេញផុត​ពី​ខ្លួន​និង​ដោះ​ឡេវអាវ​ខាងក្រៅ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​ស្របពេលនោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កំពង់ចំលង​ដែល​ចេញ​ល្បាត​បាន​ទៅដល់​ជនល្មើស​ឃើញ ក៏នាំគ្នា​គេចខ្លួន​អស់​។​

   ប៉ូលិស​ប​ម្ត​ថា ជនដៃដល់​២​នាក់​១-​‌​ឈ្មោះ​ភី ភិ​រុណ ភេ​ទ‌​ប្រុ​ស‌ អា​យ‌ុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរប​រ‌​គ្រូបង្រៀន​នៅ​ភូមិ​ត្បូង​ដំរី ឃ‌ុំ​កំពង់ចំលង ស្រុ​ក‌​ខ្សាច់កណ្តាល ខេ​ត្ត‌​កណ្តាល​ឃា​ត‌់​ខ្លួ​ន‌និង​២-​ឈ្មោះ ម៉ុ​ន សុង​លៀង ហៅ វ៉ោ​ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​រត់គេចខ្លួន ។​

    វត្ថុតាង​រួមមាន​១-​ខោ​ខូវ​ប៊ូ​យ​ជើង​ខ្លី​មួយ​២-​ខោ​ទ្រនាប់ ពណ៌​សលាយ​ខៀវ​មួយ​៣-​អាវដៃវែង​ពណ៌​ក្រហម​មួយ​៤-​អាវទ្រនាប់​ពណ៌​ខ្មៅ​មួយ​៥-​អាវកាក់​ពណ៌​ខ្មៅ មួយ​ជា​របស់​ជនរងគ្រោះ​។​

    ក្រោយពេល​ស្រាវជ្រាវ​ប៉ូលិស​បាន​ឃាត់ខ្លួន​ឈ្មោះ ភី ភិ​រុណ​បាន​ឃាត់ខ្លួន​កាល​ពិ​រសៀល​ថ្ងៃ​ទិ​២៣​មករា ចំពោះ​ឈ្មោះ ម៉ុ​ន សុង​លៀង​បាន​រត់​គេចខ្លួនបាត់ ។​ករណីនេះ​សមត្ថកិច្ច​កំពុងបន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់