វ៉ៃខ្នោះ​ពួក​បងធំ​ ៤​ នាក់​ប្រចាំ​សង្កាត់​ព្រៃ​ស

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុមបងធំ​ប្រចាំ​ភូមិ​ ៤ ​នាក់​លើ ​៦ ​នាក់ ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដោយ​ប្រើ​ដំបង​ឈើមូល​, កាំបិតប៉័ងតោ​, ​ដាវ​កែច្នៃ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០១៧ វេលា​ម៉ោង​១១ ​និង២០​នាទី​យប់​ត្រង់ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​ សុខ វី​រដ្ឋា ​ស្ថិតនៅ​ភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់​មាន​ជនសង្ស័យ​ចំនួន​០៦​នាក់ ទី​១-​ឈ្មោះ រ៉ុង សុ​ភ័ស្ស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ, ​ទី​២​ឈ្មោះ ឃា ឈុន​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ, ​ទី​៣-​ឈ្មោះ ច្រឹ​ក ច​ន្ធួ​ក ភេទប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ, ​ទី​៤-​ឈ្មោះ យី លី​ហ៊ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ,​ ទី​៥-​ឈ្មោះ ងួន វិសាល ហៅ ធិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្សារ​ឯករាជ្យ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ និង​ទី​៦-​ឈ្មោះ យុន រ៉ាណែត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​ពង្រ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​បន្តថា ពួកគេ​បាននាំគ្នា​អង្គុយ​ផឹកស៊ី​នៅផ្ទះ​របស់​ឈ្មោះ នៅ មករា ស្ថិតនៅ​ភូមិ​គោកបន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ពេលនោះ​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ បាន​ប្រើ​ដំបង​ឈើមូល ប្រវែង​ប្រហែល​១០០​សង់ទីម៉ែត្រ​ចំនួន​០៥​ដើម​, ដាវ​កែច្នៃ​ចំនួន០១, កាំបិតប៉័ងតោ​ចំនួន​០១ កាន់​ជាប់​នឹង​ដៃ​ម្នាក់​០១ នាំគ្នា​សម្រុកចូល​ទៅក្នុង​បរិវេណ​ដី​ឡូ​តិ៍​ខាងមុខផ្ទះ​របស់​ជនរ​ង​គ្រោះ ឈ្មោះ សុខ វីរ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្ថិតនៅ​ភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

    បន្ទាប់មក​បាន​វ៉ៃ​ទៅលើ​ជនរងគ្រោះ​ចំនួន​០៥​នាក់ ទី​០១.​ឈ្មោះ សុខ វីរ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​រងរបួស​ត្រង់​ក្បាល​ផុង​លលាដ៍, រយៈ​ខ្នង, ជាំភ្នែក​), ទី​០២.​ឈ្មោះ លឿម សាមុត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ត្រូវ​ទ្រូង​, ​រយះ​ខ្នង​), ​ទី​០៣​.ឈ្មោះ ហួត សុវត្ថិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ត្រូវ​ថ្គាម​បាក់ធ្មេញ​លើ​ក្រោម​រងរបួស​ធ្ងន់​) និង​ទី​០៤.​ឈ្មោះ សីហា ភេទ​ប្រុស (​របួសស្រាល​) និងទី​០៥​.ឈ្មោះ ឡាំង លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ត្រូវ​ក្បាល​ខាងឆ្វេង​) ដែល​កំពុងតែ​អង្គុយ​ជជែក​គ្នា​លេង និង​ហូប​ផ្លែឈើ នៅលើ​គ្រែ​ក្បែរ​ទ្វារ​ខាងមុខផ្ទះ ជាមួយ​សាច់ញាតិ​បី​បួន​នាក់​ទៀត។​

    ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ទាំង​០៥​នាក់ មូលហេតុ នៅវេលា​ម៉ោង​ប្រហែល​៩ ​និង​១០​នាទី យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រុម​ជនសង្ស័យ និង​ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​នឹង​គ្នា ម្តង​រួចមកហើយ ទើប​នៅ​ម៉ោង​កើតហេតុ ក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​ទៅ​វ៉ៃ​ជនរងគ្រោះ រងរបួស​ស្រាល និង​ធ្ងន់ រួច​រត់​គេចខ្លួនបាត់។​

    បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ជួយ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ធ្វើការ​សាកសួរ​បំភ្លឺ​ជនរងគ្រោះ សាក្សី ដែល​បានដឹង​ហេតុការណ៍ ប្រមូល​វត្ថុតាង កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ។​

    រហូតដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ ​និង​៣០​នាទី សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៤​នាក់ ទី​០១​.ឈ្មោះ រ៉ុង សុ​ភ័ស្ស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​០២.​ឈ្មោះ ឃា ឈុន​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ, ទី​០៣.​ឈ្មោះ ច្រឹ​ក ច​ន្ធួ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ និងទី​០៤​.ឈ្មោះ យី លី​ហ៊ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ យកមក​ធ្វើការ​សាក សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​តាម​នីតិវិធី​ច្បាប់។​

    ចំពោះ ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ តាមផ្លូវ​ច្បាប់។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ប​ណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


 

adverise with khmeread