ប្រើ​វិធានការ​ត្រជាក់​កោះហៅ​អ្នក​ធ្លាប់ប្រើ​ថ្នាំញៀន​ ៣ ​នាក់មក​អប់រំ​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​ក៏បាន​ប្រើ​វិធានការ​ត្រជាក់​ទៅលើ​ក្រុមយុវជន​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​កន្លងមក ហើយ​នៅ​ថ្ងៃទី​២៨​ មករា បាន​កោះហៅ​មុខសញ្ញា​ ៣ ​នាក់មក​អប់រំ ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន​បន្តទៀត។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​ជុំ​គី​រី នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រែ​សំរោង បានកោះហៅ​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន មក​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា បាន​ចំនួន ០២​ នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រួមមាន ១.​ឈ្មោះ ភន រតនា ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​ស្រែ​សំរោង ឃុំ​ស្រែ​សំរោង និង​២.​ឈ្មោះ ពុធ ដុ​ច ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​ពោធិ៍ ឃុំ​ស្រែ​សំរោង។ មុខសញ្ញា​ទាំងពីរ​នាក់​បាន​យល់ព្រម​ចុះកិច្ចសន្យា​ដើម្បី​កែខ្លួន​។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​ជុំ​គី​រី នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៨​ កម្លាំង​ប៉ូលិស​ជំនាញ​អធិការដ្ឋាន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រែ​ក្នុង បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន មក​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា បាន​ចំនួន ម្នាក់ ឈ្មោះ ស៊ីម ភាព ភេទ​ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិ​ត្បែង​ពក ឃុំ​ស្រែ​ក្នុង។ មុខសញ្ញា​បាន​យល់ព្រម​ចុះកិច្ចសន្យា​ដើម្បី​កែខ្លួន៕


 

adverise with khmeread