adverise with khmeread 0

អាល្លឺម៉ង់​ជាប់​ជា​ប្រទេស​ល្អ​ដាច់​គេ​លើ​ពិភពលោក ខណៈ​តំបន់​អាស៊ាន​មាន​៥​ប្រទេស​ដែរ​

​    ​ការ​ស្ទាបស្ទង់​មួយ​រៀបចំ​ដោយ​វេ​ប​សាយ  US News and World Report, សាកលវិទ្យាល័យ University of Pennsylvania និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​លំដាប់​ពិភពលោក BAV Consulting បានបង្ហាញ​នូវ​ប្រទេស​ចំនួន ៦៦ ដែល​ល្អ​ដាច់​គេ​លើ​ពិភពលោក ដោយ​សម្អាង​លើ​លក្ខណៈពិសេស​ជាច្រើន​ដូចជា ការ​ផ្សងព្រេង ប្រជាពលរដ្ឋ ឥទ្ធិពល​វប្បធម៌ សហគ្រិនភាព បេតិកភណ្ឌ​ពិភពលោក អ្នកវិនិយោគ​ក្នុងស្រុក ឱកាស​បើក​ការរកស៊ី អំណាច​និង​គុណភាព​ជីវិត​។

​    ​ប្រទេស​ល្អ​ដាច់​គេ​ទាំង ៦៦ នេះ​ត្រូវបាន​វាស់វែង​ក្នុង​របាយការណ៍​មួយ​ឈ្មោះថា 2016 Best Countries​។  របាយការណ៍​នេះ​ត្រូវបានធ្វើ​ឧទ្ទេសនាម​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វ៊ី​ស​។

​    ​របាយការណ៍​គឺ​ផ្អែកទៅលើ​របៀប​ដែល​ទស្សនៈ​របស់​ពិភពលោក​កំណត់​ន័យ​ទៅលើ​ប្រទេស​នីមួយៗ​ទាក់ទង​នឹង​លក្ខណៈ​គុណភាព​មួយចំនួន​, ការទាក់ទាញ​នានា​ដែល​អាចមាន​សក្តានុពល​ក្នុង​ការធ្វើ​ជំនួញ​, ការធ្វើដំណើរ​និង​ការវិនិយោគ​ដែលមាន​ឥទ្ធិពល​ផ្ទាល់​មកលើ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​។

​    ​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ប្រទេស​ដែលជា​ប់​ជា​ប្រទេស​ល្អ​ដាច់​គេ​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០១៦៖
១. អាល្លឺម៉ង់ (GDP: ៣,៧ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៨០,៩ លាន​នាក់​)
​    ​ប្រទេស​អាល្លឺម៉ង់​ទំនើប​ចាប់ផ្តើម​លេច​រូបរាង​ឡើង​ក្នុង​ស​វត្សរ៍​ទី ១៩ ហើយ​សព្វ​ថ្ងៃជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​លើ​ពិភពលោក​។ ប្រទេស​នេះ​គឺជា​ទីកន្លែង​ប្រមូលផ្តុំ​ទៅដោយ​មនុស្ស​មាន​ជំនាញ​ខ្ពស់ កម្លាំង​ពលកម្ម​ដ៏​មាន​ឥទ្ធិពល និង​ជា​គោលដៅ​សម្រាប់​ជន​ចំណាកស្រុក​ធំ​បំផុត​របស់​ពិភពលោក​។ ចំពោះ​ផ្នែក​វប្បធម៌ អាល្លឺម៉ង់​គឺជា​ទឹកដី​កំណើត​នៃ​សារព័ត៌មាន​ជា​ក្រដាស​បោះ​ពុ​ម្ភ ឈោះ​ថា កាសែត Ludwig van Beethoven និង​មាន​ប្រពៃណី​អស្ចារ្យ​ខាង​អក្សរសិល្ប៍ តន្ត្រី និង​ការអភិវឌ្ឍ​ទស្សនៈវិជ្ជា​។

២. កាណាដា (GDP: ១,៨ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៣៥,៥ លាន​នាក់​)


៣. អង់គ្លេស (GDP: ២,៧ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៦៤,៥ លាន​នាក់​)


៤. សហរដ្ឋអាមេរិក (GDP: ១៦,៨ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៣១៨,៩ លាន​នាក់​)


៥. ស៊ុយអែត (GDP: ៥៨០ ពាន់​លាន​ដុល្លារ​, ប្រជាជន ៩,៧ លាន​នាក់​)


៦. អូស្ត្រាលី (GDP: ១,៦ ទ្រី​លាន​ដុល្លារ​, ប្រជាជន ២៣,៥ លាន​នាក់​)


៧. ជប៉ុន (GDP: ៤,៩ ទ្រី​លាន​ដុល្លារ​, ប្រជាជន ១២៧,១ លាន​នាក់​)


៨. បារាំង (GDP: ២,៨ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៦៦,២ លាន​នាក់​)


៩. ហូ​ឡង់ (GDP: ៨៥៤ ពាន់​លាន​ដុល្លារ​, ប្រជាជន ១៦,៩ លាន​នាក់​)


១០. ដា​ណឺ​ម៉ាក (GDP: ៣៣៦ ពាន់​លាន​ដុល្លារ​, ប្រជាជន ៥,៦ លាន​នាក់​)


១១. នូ​វែ​សេ​ឡង់ (GDP: ១៨៦ ពាន់​លាន​ដុល្លារ​, ប្រជាជន ៤,៥ លាន​នាក់​)
១២. អូទ្រីស (GDP: ៤២៨ ពាន់​លាន​ដុល្លារ​, ប្រជាជន ៨,៥ លាន​នាក់​)
១៣. អ៊ីតាលី (GDP: ២,១ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៦១,៣ លាន​នាក់​)
១៤. លុច​សំបួរ (GDP: ៦០,១ ពាន់​លាន​ដុល្លារ​, ប្រជាជន ៥៥៦,១ ពាន់​នាក់​)
១៥. សិង្ហ​បុរី (GDP: ២៩៨ ពាន់​លាន​ដុល្លារ​, ប្រជាជន ៥,៥ លាន​នាក់​)
១៦. អេ​ស្ប៉ា​ញ (GDP: ១,៤ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៤៦,៤ លាន​នាក់​)
១៧. ចិន (GDP: ៩,២ ទ្រី​លាន​ដុល្លារ​, ប្រជាជន ១,៤ ពាន់​លាន​នាក់​)
១៨. អៀរ​ឡង់ (GDP: ២៣២ ពាន់​លាន​ដុល្លារ​, ប្រជាជន ៤,៦ លាន​នាក់​)
១៩. កូរ៉េខាងត្បូង (GDP: ១,៣ ទ្រី​លាន​ដុល្លារ​, ប្រជាជន ៥០,៤ លាន​នាក់​)
២០. ប្រេ​ស៊ី​ល (GDP: ២,៣ ទ្រី​លាន​ដុល្លារ​, ប្រជាជន ២០៦,១ លាន​នាក់​)
២១. ថៃ (GDP: ៣៨៤ ពាន់​លាន​ដុល្លារ​, ប្រជាជន ៦៧,៧ លាន​នាក់​)
.
.
.
២៨. ម៉ាឡេស៊ី (GDP: ៣១៣ ពាន់​លាន​ដុល្លារ​, ប្រជាជន ២៩,៩ លាន​នាក់​)
៣២. វៀតណាម (GDP: ១៧១ ពាន់​លាន​ដុល្លារ​, ប្រជាជន ៩០,៧ លាន​នាក់​)
៣៣. ហ្វ៊ី​លី​ពី​ន (GDP: ២៧២ ពាន់​លាន​ដុល្លារ​, ប្រជាជន ៩៩,១ លាន​នាក់​)
៤២. ឥណ្ឌូនេស៊ី (GDP: ៨៦៨ ពាន់​លាន​ដុល្លារ​, ប្រជាជន ២៥៤,៥ លាន​នាក់​)

​    ​លោកអ្នក​អាច​ស្វែងយល់​បញ្ជី​លំអិត​តាមរយៈ​តំណ​មួយ​នេះ ៖ USNEWS

adverise with khmeread
ប្រភព៖ usnews

មតិយោបល់